LG Twin Wash ម៉ាស៊ីនបោកគក់ ភ្លោះដំបូងគេបំផុតរបស់ LG មកដល់កម្ពុជាហើយ

ឥលូវនេះក្រុមហ៊ុន LG បាននាំចូលផលិតផលស៊េរី សំរាប់ប្រើប្រាស់ នៅក្នុងគេហដ្ឋានដ៏ថ្មីស្រឡាងមួយទៀតហើយនិង សំរាប់បំពេញនូវតំរូវការ ក៏ដូចជារួមចំណែកផ្តល់នូវភាពកាន់តែងាយស្រួល និងសន្សំសំចៃថាមពលអគ្គិសនី ជូនដល់អតិថិជនទាំងអស់នៅទូទាំងប្រទេស នោះគឺ LG Twin Wash ដែលជាម៉ាស៊ីនបោកគក់ភ្លោះទំនើប មានទ្វារខាងមុខចំនួនពីរ ដែលមានសមត្ថភាពខ្ពស់ នៅក្នុងការបោកគក់ សំលៀកបំពាក់ និងស្រោមដៃ ស្រោមជើង កន្សែងដៃ ក៏ដូចជារបស់របតូចៗមួយចំនួនទៀត នៅក្នុងធុងបោកគគ់ពីរផ្សេងគ្នា ក៏ប៉ុន្តែវាមានសមត្ថភាពខ្ពស់ គឺអាចដំណើរការបោកគគ់នៅក្នុងពេលតែមួយ ដែលផលិតផលនេះ ត្រូវបាន LG ចាត់ទុកថា វាគឺជាផលិតផលទំនើបថ្មីមួយ និងដំបូងនៅក្នុង ប្រវត្តិម៉ាស៊ីនបោកគក់ ដែលមានម៉ាស៊ីនខ្នាតតូចនៅផ្នែកខាងក្រោម។

ម្យ៉ាងវិញទៀតម៉ាស៊ីនបោកគក់ភ្លោះស៊េរីថ្មីនេះ បានបំពាក់មកនូវមុខងារ និងបច្ចេកវិទ្យាទំនើប ដែលអាចជួយសន្សំសំចៃ ការចំណាយបានកាន់តែ មានប្រសិទ្ធិភាពខ្ពស់ដូចជាបច្ចេកវិទ្យា Powerful Front-Load Washer-Dryers ជាប្រព័ន្ធបច្ចេកវិទ្យាជួយសន្សំសំចៃថាមពល អគ្គីសនីដោយវា បានប្រើនូវបច្ចេកវិទ្យា TWIN Wash™ ជាមុខងារពិសេសមួយ ដែលវារួមច្របាច់បញ្ចូលរវាងមុខងារសំអាតស្នាមប្រលាក់សាច់ក្រណាត់សំលៀកបំពាក់ និងធ្មេញតូចៗជាច្រើន នៅលើប្រព័ន្ធរមូលដើម្បីបង្កើតមុខងារថ្មីមួយក្នុង ការសំអាតស្នាមប្រលាក់ ដែលតូចៗបំផុតនៅលើ សាច់ក្រណាត់និងមិនធ្វើឲ្យខ្ទិច ឬជ្រួញសាច់ក្រណាត់ឡើយ។

LG Twin Wash ម៉ូដែល F2721STWV មានសមត្ថភាពអាចទ្រទ្រង់ បានជាមួយនឹងសំលៀកបំពាក់ ភួយ ក៏ដូចជា ក្រណាត់វាំងនន បានទម្ងន់សរុបរហូតដល់ទៅ 21 គីឡូក្រាម នឹង 3,5 គីឡូ ក្រាម សំរាប់ បោកគក់ ប្រភេទសាច់ក្រណាត់តូចដូចជាស្រោមដៃ ស្រោមជើង កន្សែងដៃ ក៏ដូចជារបស់របតូចៗមួយចំនួនទៀត ដែល សន្សំសំចៃ ទឹក ភ្លើង និងពេលវេលា មានកម្មវិធីសំរាប់កំណត់ ប្រភេទក្រណាត់បានច្រើនប្រភេទ។ ។ LG Twin Washក៏នៅមានមុខងារ បោកគក់ 6ចលនា ( 6 Motion Direct Drive ) បោកស្អាតដូចដៃ ប្រើកំលាំងខ្លាំង តែមិនខូចសាច់ក្រណាត់ និងបច្ចេកវិទ្យាស្ទីម កំចាត់មេរោគពីសាច់ក្រណាត់ បានយ៉ាងល្អ ដំណើរការផ្ទាល់ដោយម៉ូទ័រ ដោយមិនប្រើខ្សែពាន ដែលមានសម្លេងស្ងាត់ល្អ នៅពេលដំណើការបោកគគ់ ការពូត ក៏ដូចជាសម្ងួតផងដែល ជួយធ្វើឲ្យសំលៀកបំពាក់ នៅតែថ្មីស្អាត បើទោះបីជាសាច់ក្រណាត់ប្រភេទ ណាក៏ដោយ ព្រមទាំងមានការធានាជូន 10ឆ្នាំទៅលើ ដុំម៉ូទ័រ។

LG Twin Washer ក៏ជាលក្ខណះសម្បត្តិពិសេសមួយទៀត ដែលវាជួយសន្សំសំចៃ ការចំនាយរបស់អ្នកប្រើប្រាស់ និងចូលរួមថែរក្សាបរិស្ថាន បានមួយកម្រិតផងដែរ។ ពត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់ 023 888 199 / 023 222 699 ។   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

LG Twin Wash ម៉ាស៊ីនបោកគក់ ភ្លោះដំបូងគេបំផុតរបស់ LG មកដល់កម្ពុជាហើយ

LG Twin Wash ម៉ាស៊ីនបោកគក់ ភ្លោះដំបូងគេបំផុតរបស់ LG មកដល់កម្ពុជាហើយ

LG Twin Wash ម៉ាស៊ីនបោកគក់ ភ្លោះដំបូងគេបំផុតរបស់ LG មកដល់កម្ពុជាហើយ

LG Twin Wash ម៉ាស៊ីនបោកគក់ ភ្លោះដំបូងគេបំផុតរបស់ LG មកដល់កម្ពុជាហើយ