Marc Wilmots ត្រូវ​បញ្ឈប់​តួនាទី​ជា​គ្រូបង្វឹក​បែ​ល​ហ្សិ​ក

សហព័ន្ធ​បាល់ទាត់​របស់​បែ​ល​ហ្សិ​ក​ទីបំផុត​បាន​ចែកផ្លូវ​គ្នា​ជាមួយ​លោក Marc Wilmots គ្រូបង្វឹក ជម្រើសជាតិ តែ២សប្តាហ៍ ក្រោយ​គាត់​ដឹកនាំ​ក្រុម​ចាញ់ វែ​ល ៣-១ នៅ​អឺរ៉ូ ២០១៦។

 
Marc Wilmots ត្រូវ​បញ្ឈប់​តួនាទី​ជា​គ្រូបង្វឹក​បែ​ល​ហ្សិ​ក

 

បុរស​វ័យ ៤៧ឆ្នាំ បាន​កាន់តំណែង​ក្នុង​ជម្រើសជាតិ​នេះ​ជាង៤ឆ្នាំ​មកហើយ ក្នុងនោះ​ដឹកនាំ​ក្រុម​បាន​ចំនួន ៥០ប្រកួត ធ្លាប់ជួយ​បែ​ល​ហ្សិ​ក​កាន់​ចំណាត់ថ្នាក់ ១ពិភពលោក តែ​បច្ចុប្បន្ន​ធ្លាក់​មក​លេខ២វិញ។

 

Wilmots គឺជា​អតីត​កីឡាករ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក​លេង​ក្នុងតួនាទី​ជា ខ្សែបម្រើ​ប្រយុទ្ធ ក្នុងនោះ​បង្ហាញខ្លួន​ឲ្យ​ក្រុម​ដែលមាន​រហស្សនាម​ថា Red Devils បាន៧០ប្រកួត ស៊ុត​បញ្ចូល​ទី​បាន ២៨គ្រាប់ រួមទាំង​ធ្លាប់​ឈ្នះ​ពាន European Super Cup ជាមួយ​ជម្រើសជាតិ​បាន​ម្តង​កាលពី​ឆ្នាំ ១៩៨៨៕
 

ប្រែ​សម្រួល : វី​រ៉ុ​ត
ប្រភព : The Guardian