​ចលនា​កីឡា​អូឡាំពិក ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ស្អែក​នេះ

កម្មវិធី​ចលនា​កីឡា​អូឡាំពិក​កម្ពុជា ​នឹង​ដំណើរ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​នេះ ចាប់​ពី​ម៉ោង​៦:៣០​នាទី​ព្រឹក ​ដល់​១២​ថ្ងៃ​ត្រង់​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដោយ​មាន ​៦​វិញ្ញាសា​ គឺ​​កីឡាបាល់ទាត់​ បាល់ទះ​ កាយសម្ព័ន្ធ​ លោត​ចម្ងាយ​ ចោល​ដុំដែក​ និង​រត់​ប្រណាំង។
 

​ចលនា​កីឡា​អូឡាំពិក ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ស្អែក​នេះ

 
វិញ្ញាសា​ទាំង​៦​នឹង​ត្រូវ​ដាក់​ឱ្យ​សិស្ស​ចំនួន​៦២​នាក់​មក​ពី​៤​វិទ្យាល័យ​ផ្សេង​គ្នា​ប្រកួត​រួម​មាន​វិទ្យាល័យ​វិទ្យាល័យ​បាក់​ទូក​ វិទ្យាល័យ​ហ៊ុនសែន​ជម្ពូរវន្ត​ វិទ្យាល័យ​ឥន្រ្ទទេវី​ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ អ្នក​​ទាំង​ ៦២​នាក់​ នឹង​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​រង្វាន់​ធំ​ ដែល​នឹង​ប្រើប្រាស់​សម្រាប់​ធ្វើ​អ្វី​ម្យ៉ាង​ជា​ប្រយោជន៍​ដល់​វិទ្យាល័យ​របស់​ពួកគេ។​ សម្រាប់​វិទ្យាល័យ​ដែល​បាន​ជយលាភី​ទី​១ នឹង​ទទួល​បាន​ ៤​ពាន់​ដុល្លារ​ ទី២ ​បាន​៣​ពាន់​ដុល្លារ​និងទី ​៣ ទទួល​បាន​២​ពាន់​ដុល្លារ​ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​នឹង​មាន​ការ​ចូលរួម​ពី​កីឡាករ​ កីឡាការិនី​ល្បី​ៗ ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូល​រួម​ប្រកួត​ផង​ដែរ។

 
នេះ​ជា​លើក​ទី​១​ហើយ ​ដែល​កម្មវិធី​នេះ​ត្រូវ​បាន ​គណៈកម្មការ​ជាតិ​អូឡាំពិក​អន្តរជាតិ​ IOC​ បង្កើត​ឡើង​ដោយ​មាន​ការ​សហការ​ឧបត្តម្ភ​ពី ​ក្រុមហ៊ុន​កូកាកូឡា ​សហការ​គ្នា​រៀប​ចំ​ជាមួយ​នឹង​ NOCC ដើម្បី​សង្គម​ និង​ ដំណើរ​ឆ្ពោះ​ទៅ​រក​ថ្នាល់​ជំនាន់​ក្រោយ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ ២០២៣ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៕

 

អត្ថបទ៖ មុន្នីរម្យ