យកខ្សែអង្រឹងរត់ឡើងទៅលើផ្ទះកាន់កាំបិតគំរាមមិនឲ្យអ្នកណាឡើងទៅរញ៉េរញ៉ៃ មួយសន្ទុះក្រោយចង.កស្លាប់

ខេត្តកណ្តាលៈ បុរសម្នាក់មានសតិមិនប្រក្រតីកាន់កាំបិតស្រែកឡូឡា គំរាមមិនឲ្យអ្នកណាមករញ៉េរញ៉ៃ ហើយក៏យកខ្សែអង្រឹងរត់ឡើងទៅលើផ្ទះបិតទ្វារសំងំមួយសន្ទុះក្រោយមកក្រុមគ្រួសារឡើងទៅតាមមើលឃើញចង.កស្លាប់នៅលើធ្នឹមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ចាន់ណាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ។ ជនរងគ្រោះរូបនេះត្រូវបានក្រុមគ្រួសារអះអាងថា បានព្យាយាមលេបថ្នាំបំពុល និងចង.កធ្វើអត្តឃាតសម្លាប់ខ្លួនចំនួណ៣លើករួចមកហើយ តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋនិងសាច់ញាតិជួយសង្រ្គោះទាន់ពេលវេលា ។

ប្រភពដដែលបានបន្តថា លុះមកដល់វេលាល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពមិនប្រក្រតីស្រែកឡូឡាទាញកាំបិតផ្គាក់ទៅកាប់សរសររោងបាយ ហើយបានរត់ឡើងទៅលើផ្ទះដោយស្រែកគំរាមថា “អ្នកណាមករញ៉េរញ៉ៃ អញនិងកាប់ចោល” រួចក៏បិទទ្វាផ្ទះបាត់ទៅពុំមាននណាហ៊ានឡើងទៅមើលនោះទេ ។ មួយសន្ទុះធំក្រោយមកស្ងាត់សម្លេងជនរងគ្រោះស្រែកឡូឡាក្រុមគ្រួសារបានឡើងទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយមានខ្សែអង្រឹងរុំ.កជាប់នៅលើធ្នឹមផ្ទះយ៉ាងអណោចអធ័ម ។

ពាក់ព័ន្ធករណីនេះក្រុមគ្រួសារមិនបានប្តឹងផ្តល់អ្វីឡើយ គឺទទួលស្គាល់ថាជនរងគ្រោះស្លាប់ដោយសារចង.កធ្វើអត្តឃាត។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាតចែងធ្វើបុណ្យតាមប្រពៃណី ៕

យកខ្សែអង្រឹងរត់ឡើងទៅលើផ្ទះកាន់កាំបិតគំរាមមិនឲ្យអ្នកណាឡើងទៅរញ៉េរញ៉ៃ មួយសន្ទុះក្រោយចង.កស្លាប់ យកខ្សែអង្រឹងរត់ឡើងទៅលើផ្ទះកាន់កាំបិតគំរាមមិនឲ្យអ្នកណាឡើងទៅរញ៉េរញ៉ៃ មួយសន្ទុះក្រោយចង.កស្លាប់ យកខ្សែអង្រឹងរត់ឡើងទៅលើផ្ទះកាន់កាំបិតគំរាមមិនឲ្យអ្នកណាឡើងទៅរញ៉េរញ៉ៃ មួយសន្ទុះក្រោយចង.កស្លាប់

ប្រភព៖ nokorwatnews

  • យកខ្សែអង្រឹងរត់ឡើងទៅលើផ្ទះកាន់កាំបិតគំរាមមិនឲ្យអ្នកណាឡើងទៅរញ៉េរញ៉ៃ មួយសន្ទុះក្រោយចង.កស្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: