មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីអគ្គិសនីម្នាក់រងរបួសស្រាល និងម្នាក់ទៀតបានរងរបួសធ្ងន់ជាប់នៅនឹងបង្គោលភ្លើង បន្ទាប់ពីក្រុមមន្រ្តីអគ្គិសនីទាំងនេះបានឡើងភ្ជាប់បណ្តាញអគ្គិសនី ហើយមានចរន្តសនីឆ្លងកាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មន្រ្តីអគ្គិសនីដែលត្រូវចរន្តអគ្គិសនីឆក់នេះ ម្នាក់ឈ្មោះ ហ៊ីម កក្កដា ភេទប្រុស អាយុ២៨ឆ្នាំរស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង ម្នាក់ទៀតឈ្មោះ លន់ ចាន់ធឿន ភេទប្រុស អាយុ២៣ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់ភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ជាប់និងបង្គោលខ្សែភ្លើង ។

នៅនឹងកន្លែងកើតហេតុមន្រ្តីអគ្គិសនីម្នាក់បានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា មន្រ្តីអគ្គិសនី បានរៀបចំខ្សែបណ្តាញ និង បំពាក់គ្រឿងឧប្បទេសថ្មី ចាប់ពីផ្លូវទៅផ្សារក្រោម ហើយចរន្តអគ្គិសនីបានផ្តាច់មួយព្រឹកហើយ ក្រុមការងារបានឡើងបង្គោលអគ្គិសនីមួយព្រឹកនេះបាន១០បង្គោលហើយដែរ ហើយនៅបង្គោលចុងក្រោយដែលឡើងនេះ បានឡើងទៅបំពាក់ឧបករណ៍អគ្គិសនី និង ដាក់បណ្តាញខែ្សថ្មី ។

មន្រ្តីអគ្គិសនីនេះបានបញ្ជាក់ទៀត រហូតមកដល់វេលាកើតហេតុ ក្នុងពេលដែលបំពេញការងារ ក៍ស្រាប់តែមានចរន្តអគ្គិសនីឆ្លងកាត់ ធ្វើអោយមន្រ្តីអគ្គិសនីទាំងពីរនាក់ឆក់តែម្តង បណ្តាលអោយមន្រ្តីម្នាក់ឈ្មោះលន់ ចាន់ធូ ដែលពុំមានពាក់ខ្សែក្រវ៉ាត់ការពារ រងរបួសធ្ងន់ឆក់ជាប់និងបង្គោលខ្សែភ្លើង និង ម្នាក់ទៀតឈ្មោះហ៊ីម កក្កដា មានពាក់ខ្សែក្រវ៉ាត់ការពាររងរបួសស្រាល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

មន្រ្តីអគ្គិសនីក៍កំពុងតែឆ្ងល់ដែរថា ចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់ទាំងស្រុងហើយ មិនដឹងមូលហេតុអីនោះទេ ៕

មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង

ប្រភព៖ nokorwatnews

  • មន្រ្តីអគ្គិសនីខេត្តកំពង់ឆ្នាំង២នាក់ឡើងភ្ជាប់បណ្តាញ ភ្លាត់ស្នៀតឆក់ខ្លួនឯងម្នាក់របួសស្រាល ម្នាក់ទៀតជាប់នឹងបង្គោលភ្លើង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: