ការ​រក​ឃើញ​មួយ​នៅ​អូស្ដ្រាលី​អាច​ជួយ​ព្យាបាល​ជំងឺ​អេដស៍

អ្នកវិទ្យាសាស្ដ្រអូស្ដ្រាលីនៅរដ្ឋគ្វីនស្លែនដ៍និយាយថា ការរកឃើញមួយដែលធ្វើឲ្យរំភើបចិត្ដអាចនឹងជួយដល់ការព្យាបាលជំងឺអេដស៍។

លោកបណ្ឌិតសាស្ដ្រាចារ្យ David Harrich ពីវិទ្យាស្ថាន QIMR Berghofer និយាយថា សារធាតុប្រូតេអ៊ីនម្យ៉ាងដែលលោកបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៩ អាចមានសមត្ថភាពបិទការឆ្លងវីរុសហ៊ីវនៅក្នុងកោសិកាឈាម។

លោកថា ប្រូតេអ៊ីន Nullbasic ទំនងជាអាចបំបិទការឆ្លងបានទាំងស្រុងនៅក្នុងកោសិកាមនុស្ស។

ការសាកល្បងលើមនុស្ស គឺនៅត្រូវការពេលយូរឆ្នាំទៀត ប៉ុន្ដែជំហានបន្ទាប់ក្រោយពីការរកឃើញនេះ គឺគេនឹងធ្វើតេស្ដប្រូតេអ៊ីននេះនៅលើសត្វកណ្ដុរ៕

 

ប្រភពៈ radioaustralia

 


ការ​រក​ឃើញ​មួយ​នៅ​អូស្ដ្រាលី​អាច​ជួយ​ព្យាបាល​ជំងឺ​អេដស៍

ទឹក​ប៉េងប៉ោះ​ជួយ​បន្ថយ​អប្បបរមា​រោគសញ្ញា​អស់​រដូវ​នៅ​ស្ត្រី​

ការ​រក​ឃើញ​មួយ​នៅ​អូស្ដ្រាលី​អាច​ជួយ​ព្យាបាល​ជំងឺ​អេដស៍

តើ​ជនជាតិ​ឥណ្ឌា​មាន​អាថ៌កំបាំង​អ្វី​ទៅ ទើប​អត្រា​មហារីក​ប្រទេស​នេះ​ទាប !