មាន​កូន​តូច​ដំបូង អ្នក​ម្តាយ ត្រូវ​លះបង់​អ្វីខ្លះ​?

មាន​កូន​តូច​ដំបូង អ្នក​ម្តាយ ត្រូវ​លះបង់​អ្វីខ្លះ​?


មាន​កូន​តូច​ដំបូង អ្នក​ម្តាយ ត្រូវ​លះបង់​អ្វីខ្លះ​?

១. សម្រស់ ហើយ​រាងកាយ នឹង​ផ្លាស់ប្តូរ​
​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ចាប់តាំងពី​មាន​ទម្ងន់ មិន​ថា​សម្រស់ ខ្លួនប្រាណ ឬ​ចិត្ត​គំនិត​របស់​អ្នកនោះ​ទេ វា​នឹង​ផ្លាស់ប្តូរ​ជា​ច្រើន​។ អ្នក​ត្រូវ​ប្រឈម​នឹង​ការឡើង​ទម្ងន់ ស្បែក​ស្រអាប់ សង្វា​រ និង​សុដន់​យារ​ធ្លាក់​ជាដើម​។​

២. ត្រូវ​បំបៅ​ដោះកូន​
​ស្ត្រី​មួយ​ចំនួន​ប្រហែល​ជា​អៀនខ្មាស់ ក្នុងកា​រលាត់​ដោះ​ឲ្យ​កូនបៅ នៅ​ទីប្រជុំជន ប៉ុន្តែ នេះ​ជា​អ្វី​ដែល​អ្នក ប្រាកដជា​មិន​អាច​គេច​រួច​នោះ​ទេ​។​

៣. បាត់បង់​ពេលវេលា និង​ភាព​ផ្ទាល់ខ្លួន​
​ការចំណាយ​ពេល​ដើរ​ផ្សារ ឬ​ពេល​រ៉ូ​មែនទិច ជាមួយ​ស្វាមី ប្រហែល​ជា​លែង​ទៅ​រួច​ហើយ អ្វី​ដែល​នឹង​ត្រូវ​ជួប គឺ​ស្ពាយ​កាបូប​ទឹកដោះគោ ឬ​ប្តូរ​ខោ​ទឹកនោម​កូន​ជា​ដើម​។​

៤. មាន​ការងារ​ច្រើន​ត្រូវ​រៀន និង​ត្រូវ​តែ​ធ្វើ​
​អ្នក​ប្រហែលជា​ខ្ពើមរអើម នឹង​លាមក ឬ​ទឹកនោម ហើយ​អ្នក​ប្រហែល​ជា​ខ្ជិល​ងើប​ពី​យប់ ដើម្បី​ឲ្យ​កូន​បៅដោះ ប៉ុន្តែ វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​លះបង់ ដើម្បី​កូនតូច​របស់​អ្នក​៕

​វេជ្ជបណ្ឌិត ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។