គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​មនុស្ស​០៥​នាក់​ ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ម្ដុំ​មុខ​ពេទ្យ​លោកសង្ឃ ​

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​មនុស្ស​០៥​នាក់​ ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ម្ដុំ​មុខ​ពេទ្យ​លោកសង្ឃ ​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ដកហូត​បាន​សម្ភារៈ​កែច្នៃ​ជា​ឧបករណ៍​សេព​មួយ​ចំនួន​ និង​បាន​បង្ក្រាប​ទីតាំង​បើក​ទូ​ហ្គេម​បាន​ចំនួន​១០​ទូ ក្នុង​នោះ​មាន ហ្គេម​បាញ់​ត្រី​២​ទូ កាលពី​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​មាន​ប្រសាសន៍​ថា ​កងកម្លាំង​របស់​លោក​បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ទីតាំង​សំណង់​អនាធិបតេយ្យ​​ ដែល​ធ្លាប់​មាន​បញ្ហា​ស្មុគ​ស្មាញ​ រឿង​គ្រឿងញៀន​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​លទ្ធផល ​នៃ​ការ​បង្ក្រាប​នោះ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ និង​រឹបអូស​បាន​ទូ​ហ្គេម​ចំនួន​១០ ​​ក្នុងចំណោម​នោះ មាន​ហ្គេម​បាញ់​ត្រី​២​ទូ និង​ហ្គេម​បាញ់​ពង់​៨​ទូ។ ទូ​​ហ្គេម​យក​ប្រគល់​ឲ្យ​សាលា​ខណ្ឌ ឯ​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ។

ក្នុងចំណោម​មនុស្ស​ជាប់ចោទ​ទាំង​០៥​នាក់​នោះ ​ក្រោយពី​បាន​ធ្វើការ​ពិសោធន៍​ពិនិត្យ​ទឹក​
នោម​ ពួកគេ​រក​ឃើញ​អ្នកមាន​សារជាតិ​ថ្នាំញៀន ទាំង​អស់​គ្នា​(៥​នាក់​)​តែម្ដង ដោយសារតែ​ពួកគេ​មាន​សារជាតិ​ថ្នាំញៀន​នៅ​ក្នុង​ខ្លួន​ ទើប​ឃាត់​តាម​បញ្ជា​របស់​តុលាការ។

ក្រុម​បុរស ​ជា​ជន​សង្ស័យ​ទាំង​៥​នាក់​នោះ ១/ឈ្មោះ ហ៊ុន សាវុធ អាយុ​២៨​ឆ្នាំ មុខរបរ​
កម្មករ។ ២/ឈ្មោះ វិចិត្រ វិ​រៈ អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ភ្លើង។ ៣/​ឈ្មោះ ជឿន ដេវីដ អាយុ​១៩​ឆ្នាំ​មុខរបរ​ជាង​ផ្សារ​ដែក។ ៤/​ឈ្មោះ ជា ហេង​ហុក អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ។ ៥/​ឈ្មោះ សាត់ ជឿន អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ។

ប៉ូលិស​បាន​ចោទ​ជន​ទាំង​៥​នាក់​នេះ​ពី​បទ​ប្រើប្រាស់​ថ្នាំញៀន​ដោយ​ខុសច្បាប់ បន្ទាប់ពី​រក​ឃើញ​នូវ​ការពិនិត្យ​ទឹកនោម​ពួកគេ​មាន​ផ្ទុក​នូវ​សារជាតិ​គ្រឿងញៀន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕