សាលា​ខណ្ឌ​ច្បារអំពៅ ​ចេញ​ថវិកា​ជួសជុល​ផ្លូវ​៣៦៩​ ជាប់មាត់​ទន្លេ​ ដែល​រង​ការខូចខាត​

សាលា​ខណ្ឌ​ច្បារអំពៅ ​ចេញ​ថវិកា​ជួសជុល​ផ្លូវ​៣៦៩​ ជាប់មាត់​ទន្លេ​ ដែល​រង​ការខូចខាត​



ភ្នំពេញ ៖ សាលា​ខណ្ឌ​ច្បារអំពៅ ​បាន​ចេញ​ថវិកា​ក្នុង​ការ​ជួសជុល​ផ្លូវ​លេខ​៣៦៩​ ដែល​លាត​សន្ធឹង​ជាប់​ដង​ទន្លេបាសាក់​ មាន​ប្រវែង​ជាង​៤​គីឡូម៉ែត្រ ​ត.​ភ្ជាប់​ពី​គល់​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ រហូតដល់​ស្ពានថ្ម​ព្រំ​ប្រទល់​សង្កាត់​ព្រែកប្រា​ និង​សង្កាត់​ព្រែក​ថ្មី។​

លោក អ៊ាង ស៊ីផាន អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​បាន​មានប្រសាសន៍ថា​ មូល​ហេតុ​ដែល​លោក​សម្រេចចិត្ត​ចំណាយ​ថវិកា​ក្នុង​ការ​ជួសជុល​ផ្លូវ​លេខ​៣៦៩​នេះ ​ដោយសារ​ផ្លូវ​នេះ​រង​ការខូចខាត​ស្ទើរ​គ្រប់​កន្លែង​ ហើយ​ផ្លូវ​នេះ​ចាក់​ក្រាល​កៅស៊ូ​តាំងពី​ដើម​មក។

ផ្លូវ​នេះ​គឺ​អាច​ពង្រីក​សង្ខាង​ ដើម្បី​ទុក​ចិញ្ចើម​ផ្លូវ​សម្រាប់​ទុក​ឲ្យ​អ្នក​ថ្មើរ​ជើង​បាន​ធ្វើ​ដំណើរ​ ងាយ​ស្រួល​ និង​ពុំ​មាន​គ្រោះថ្នាក់។ ​ពេល​បច្ចុប្បន្ន​បងប្អូន​ដែល​សង់​លំនៅដ្ឋាន​ជាប់​ដង​ផ្លូវ​ គាត់​រំលោភ​យក​ចង់​គ្រប់កន្លែង ​ធ្វើ​ឲ្យ​ផ្លូវ​កាន់តែ​តូច​ ហើយ​ការ​ធ្វើ​ចរាចរណ៍​កាន់តែ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ស្រប​ពេលដែល​កំណើន​យានយន្ត​កាន់តែ​ច្រើន​ឡើង​ហួស​ពី​ការគិត។

លោក អ៊ាង ស៊ីផាន បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ផ្លូវ​នេះ​បាន​ស្ថាបនា​ឡើង​តាំង​ដើម​ឡើង​មក ​ដែល​ជា​ផ្លូវ​ធំ​បន្ទាប់ពី​ផ្លូវជាតិ​លេខ​មួយ ​ហើយ​កាល​ណោះ​ពុំ​មាន​កក​ស្ទះ​ចរាចរណ៍​​ដូច​បច្ចុប្បន្ន​នេះ​ទេ​ ព្រោះ​កាល​ណោះ​សឹង​ពេញ​មួយ​ព្រឹក​ធំ ​គឺ​មាន​រថយន្ត​២​ទៅ​៣​គ្រឿង​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ ​មិន​ដូច​សព្វថ្ងៃ​រថយន្ត​គ្រប់​ធុន​កើន​ឡើង​រហូត​រក​ផ្លូវ​សម្រាប់​ឲ្យ​ធ្វើ​ដំណើរ​បាន​ទៀត​ផង។

អ្នក​ធ្វើ​ដំណើរ​បាន​សំដែង​ការ​អរគុណ​ដល់​លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ​ ដែល​បាន​ទម្លាក់​ថវិកា​សម្រាប់​ជួសជុល​ផ្លូវ​លេខ​៣៦៩​នេះ​បាន​ល្អ​ស្អាត​ ងាយស្រួល​ធ្វើដំណើរ​បាន​លឿន ​និង​មិន​បារម្ភ​ខ្លាច​ខូច​យានយន្ត​៕

សាលា​ខណ្ឌ​ច្បារអំពៅ ​ចេញ​ថវិកា​ជួសជុល​ផ្លូវ​៣៦៩​ ជាប់មាត់​ទន្លេ​ ដែល​រង​ការខូចខាត​