មិន​ធម្មតា! គ្រឿងចក្រចូក​សំរាម​ លើក​នេះ​ចូកទាំងមនុស្ស

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​៣​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​ត្រូវ​គ្រឿងចក្រ​ចូក​សំរាម​ជ្រុល​ប៉ះ​ជញ្ជាំង​ស្តុក​សំរាម​បណ្តាល​ឱ្យ​បាក់​សង្កត់​លើ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រី​ក្នុងភូមិ​បា​លិ​លេ​យ្យ​1 សង្កាត់​ប៉ោយ​ប៉ែ​ត បង្ក​ភ្ញាក់ផ្អើល​មនុស្ស​ចោមរោម​ព្រោងព្រៀត ។

ជន​រង​គ្រោះ​២​នាក់​ត្រូវ​គេ​ស្គាល់​ម្នាក់​ឈ្មោះ​ប៊ុ​ន ហា​យ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ (​របួស​ជើង​ស្តាំ​)​ម្នាក់​ទៀត​ឈ្មោះ​តុង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ និង​ម្នាក់​ទៀត​ភេទ​ស្រី មិន​ស្គាល់​អត្តសញ្ញាណ​ទេ រង​របួស​ជើង​ស្រាល គេច​ទៅ​បាត់ ។

តាម​ប្រភព​ថា មុន​កើតហេតុ គេ​ឃើញ​គ្រឿងចក្រ​បើក​ចូក​សំរាម​ដូច​សព្វមួយដង ។ តែ​លើក​នេះ ទំនងជា​ជ្រុល ក៏​បុក​ជញ្ជាំង​ខ្លាំង​បណ្តាល​ឱ្យ​បាក់​ទាំង​ផ្ទាំង​មួយ​កំណាត់​ខាងលើ​សង្កត់​ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​កំពុង​ដើរ​ទិញ​បន្លែ​ក្បែរ​ជញ្ជាំង​នោះ ។

សន្តិសុខ​ផ្សារ​ត្រី​ប្រាប់​ថា គ្រឿងចក្រ​នោះ​ជា​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីខែមីនា មុននេះ ក៏មានករណីគ្រឿងចក្រសង្កត់លើម៉ូតូកង់បី សំណាងល្អមិន មានគ្រោះថ្នាក់ដល់មនុស្ស។ នៅក្នុងនោះបានឲ្យដឹងថា ម៉ូតូកង់បីមួយគ្រឿងរងការ ខូចខាតស្ទើរទាំងស្រុង ដោយសារគ្រឿងចក្រ កាយដីនៅការដ្ឋាន ផ្លូវជាតិលេខ១ ហើយប្រម៉ោយ បានទាក់ខ្សែ ភ្លើង ជាប់នឹងបង្គោលសរសរថ្ម បណ្តាលអោយ សង្កត់លើម៉ូតូ ខណៈចតចោល ដោយម្ចាស់រង់ចាំដឹកម៉ូយ ។ ប៉ុន្តែសំណាងល្អ ពុំមានគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្ស ណាម្នាក់ឡើយ ទាំងអ្នកដំណើរ និងម្ចាស់រុឺម៉ក ម៉ូតូ ។

ហេតុការណ៍កើតឡើង នៅម៉ោង ៥រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ខាងលិច ភ្លើងស្តុបចំងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ ទី១ បានអោយដឹងថា ខណៈបង្គោលភ្លើង រលំសង្កត់ម៉ូតូនេះ មិនបណ្តាលអោយ មានគ្រោះថ្នាក់មនុស្សទេ ព្រោះម្ចាស់រ៉ឺម៖កម៉ូតូ បានចតចោក ហើយដើរទៅចាំម៉ូយក្នុងផ្សារច្បារអំពៅ ។

បើតាមលោក រស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រុមគ្រឿង ចក្រដែលកំពុងកាយដី នៅការដ្ឋានផ្លូវជាតិ លេខ១នេះ ដោយមានការធ្វេស ប្រហែស របស់អ្នកបញ្ជាគ្រឿងចក្រទៅទាក់ភ្លើងខ្សែ ដែលជាប់នឹងបង្គោលថ្ម បណ្តាលបាក់ត្រឹម គល់ ហើយរលំសង្កត់លើម៉ូតូតែម្តង ។ លោកបញ្ជាក់ថា តំណាងក្រុមហ៊ុន JICA បានធានាសងថ្លៃខូចខាត ទៅម្ចាស់រ៉ឺម៉កម៉ូតូ នោះដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិន​ធម្មតា! គ្រឿងចក្រចូក​សំរាម​ លើក​នេះ​ចូកទាំងមនុស្ស

មិន​ធម្មតា! គ្រឿងចក្រចូក​សំរាម​ លើក​នេះ​ចូកទាំងមនុស្ស