ប្រមុខ​យោធាតួ​ក​គី​ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​ចាប់ខ្លួន​ដោយ​ពួក​ទាហាន​ធ្វើ​រដ្ឋប្រហារ

ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី ​បានឱ្យ​ដឹង​ថា មន្ត្រីជាន់ខ្ពស់​ម្នាក់​ ជា​ប្រធាន​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​តួ​ក​គី ត្រូវ​បាន​ជួយ​សង្គ្រោះ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង ក្នុងអំឡុងពេល​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដោយ​ក្រុម​យោធា ដែល​បាន​ប្រើ​រថក្រោះ និង​ឧទ្ធម្ភាគចក្រ ដើម្បី​ព្យាយាម​ចាប់​យក​អំណាច រយៈ​ពេញ​មួយ​យប់​។

លោក​អគ្គសេនាធិការ Hulusi Akar ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ពួក​ទាហាន​ក្រុម​ឧទ្ទាម​ក្នុង​អំឡុង​រដ្ឋប្រហារ ។