ប្រទេសចិនគំរាមប្រទេសអូស្ត្រាលី«កុំជ្រៀតជ្រែកចូលបញ្ហាសមុទ្រចិនភាគខាងត្បូង»

ចិនបានព្រមានដល់ប្រទេសអូស្ត្រាលី ឲ្យនៅក្រៅវិវាទដែនសមុទ្រចិនភាគខាង ត្បូង បើមិនដូច្នោះទេនឹងប៉ះពាល់ដល់ទំនាក់ ទំនងប្រទេសទាំងពីរ។ ក្រសួងការបរទេស ចិនបានប្រកាសថា ចិនពិតជាខកចិត្តយ៉ាង ខ្លាំងចំពោះការប្រកាសរបស់រដ្ឋមន្ត្រីក្រសួង ការបរទេសអូស្ត្រាលីលោកស្រី Julie Bishop ។ លោកស្រីបញ្ជាក់ថា ចិនចាំបាច់ត្រូវតែ គោរពសេចក្តីសម្រេចរបស់តុលាការអាជ្ញា កណ្តាលអន្តរជាតិ ហើយអូស្ត្រាលីនឹងបន្តអនុវត្តសិទ្ធិសេរីភាពចរាចរណ៍នៅដែន សមុទ្រចិនភាគខាងត្បូង។

កាលពីសប្តាហ៍មុនចិនបានចាត់ទុកការ កាត់ក្តីរបស់តុលាការអាជ្ញាកណ្តាលថា ជា «រឿងកំប្លែង» ហើយសាលក្រមគ្រាន់តែជាក្រដាសតែប៉ុណ្ណោះ។ នៅពេលនេះទីក្រុងប៉េកាំងបានថ្កោលទោសអូស្ត្រាលីខ្លាច ប្រទេសនេះជ្រៀតជ្រែកចូលក្នុងវិវាទដោយចាត់ទុកថា ការប្រកាសរបស់អូស្ត្រាលីគឺជារឿងមិនត្រឹមត្រូវ។ អូស្ត្រាលីមិនត្រូវចាត់ ទុកសេចក្តីសម្រេចខុសការពិតរបស់តុលាការ។

មិនត្រឹមតែរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីប៉ុណ្ណោះទេដែលអំពាវនាវដល់តុលាការហ្វុីលីពីននិងចិនគោរពសេចក្តីសម្រេចរបស់ តុលាការអន្តរជាតិ សូម្បីរដ្ឋមន្ត្រីការបរទេស ជប៉ុនលោក Fumio Kishida ក៏បានប្រកាស ផងដែរថា ទីក្រុងតូក្យូបានគាំទ្រច្បាប់និង សកម្មភាពដោយសន្តិភាពមិនប្រើប្រាស់ការគំរាមកំហែងដោះស្រាយវិបត្តិនៅដែនសមុទ្រនោះឡើយ។

កន្លងមកអាមេរិកអូស្ត្រាលីក៏ដូចជាជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងទៅលើសកម្មភាពរបស់ចិនដែលធ្វើសកម្មភាពដោយ បំពានលើច្បាប់អន្តរជាតិ។ ប្រទេសទាំង បីបានអនុវត្តយុទ្ធសាស្ដ្រត្រីភាគីដែលដឹកនាំឡើងដោយអាមេរិកបានបង្កើតទៅជាមួយ យុទ្ធសាស្រ្តក្នុងការរក្សាសន្ដិសុខនៅក្នុង តំបន់ទប់ទល់រាល់សកម្មភាពគំរាមកំហែង ពង្រីកអំណាចរបស់ចិន។

មិនត្រឹមតែប៉ុណ្ណោះសម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិកបានខិតខំស្វែងរកប្រទេស ដែលមានឥទ្ធិពលនៅក្នុងតំបន់ឱ្យចូលរួមនៅក្នុងសម្ពន្ធមិត្ដដែលដឹកនាំដោយអាមេរិក។ នៅពេលនេះឥណ្ឌាក៏បានរួមដៃជា មួយជប៉ុន និងអូស្ដ្រាលី ខណៈដែលចិន កំពុងតែឆ្ពោះទៅគ្រប់គ្រងនៅមហាសមុទ្រឥណ្ឌាដោយមានគម្រោងបង្កើតកោះសិប្ប និមិត្ដនៅមហាសមុទ្រឥណ្ឌា។

សកម្មភាពរួមដៃគ្នារវាងជប៉ុន អាមេរិក និងឥណ្ឌានាពេលនេះកើតឡើងចំពេល ដែលជប៉ុនបានអនុម័តច្បាប់ឱ្យកម្លាំង ទាហានអាចចូលរួមនៅក្នុងសង្គ្រាមក្រៅប្រទេសជួយដល់ប្រទេសដែលជាមិត្ដរបស់ ជប៉ុនបាន។កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើ សង្គ្រាមនៅក្រៅប្រទេស ហើយប្រឆំាងនឹងប្រទេសណាដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថា មានឥរិយាបថចងគំនុំគុំកួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន។

រដ្ឋាភិបាលទីក្រុងតូក្យូបានកែទម្រង់ ទ្រឹស្ដីយោធាដោយអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅ បរទេសក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម ហើយពេលនេះជប៉ុនក៏ បានទាមទារប្រជុំកោះគូរីលផងដែរ។ ទន្ទឹម នឹងនេះក្រោមការជួយជ្រោមជ្រែងពីអាមេ រិកទីក្រុងតូក្យូកំពុង តែឡើងគម្រោងទប់ ទល់ជាមួយចិនពេលមានសង្គ្រាមកើតឡើង ដោយសារតែវិវាទប្រជុំកោះសេនកាគូ។

បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្ដហោះបញ្ជាប្រកាសអាសន្នបន្ទាន់ប្រភេទ E-2C ចំនួន១៣គ្រឿង និងយន្ដ ហោះយុទ្ធសាស្ដ្រ E-767 «AWACS» ជា ច្រើនគ្រឿងទៀត។ នៅពេលនេះជប៉ុនបាន បង្កើនចំនួនទាហានអាកាសសម្រាប់វាយលុកពីលើដែនអាកាសរហូតដល់៥០០ទៅ៨០០កងពលដែលមានសមត្ថភាពត្រួត ពិនិត្យនៅលើដែនអាកាសយ៉ាងល្អជាង កម្លាំងទាហានប្រទេសដទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសគឺប្រទេសចិន។តាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ដើម្បីអនុវត្ដនូវ គម្រោងខាងលើជប៉ុនត្រូវចំណាយប្រាក់យ៉ាងតិច៤០,៣ពាន់លានដុល្លារសម្រាប់ ផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រក្នុងគម្រោង 26DD និងទិញយន្ដហោះផលិតដោយ ប្រទេសក្នុងតំបន់អឺរ៉ុបឬអាមេរិកប្រភេទ KC-46A របស់ក្រុមហ៊ុនប៊ូអុីងឬ Airbus A330MRT ជាដើម ៕

ប្រទេសចិនគំរាមប្រទេសអូស្ត្រាលី«កុំជ្រៀតជ្រែកចូលបញ្ហាសមុទ្រចិនភាគខាងត្បូង»

ប្រភព៖ nokorwatnews

  • ប្រទេសចិនគំរាមប្រទេសអូស្ត្រាលី«កុំជ្រៀតជ្រែកចូលបញ្ហាសមុទ្រចិនភាគខាងត្បូង»已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: