មិនដឹង​តុ​សិ​ករឿង​អី បើកឡាន​រេ​ចង្កូត ធ្លាក់​ប្រឡាយ កប់​ទឹក​ស្ទើរ​លិច​បាត់

ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿង បានរេចង្កូតធ្លាក់ទឹកប្រឡាយ ស្ទើរលិចបាត់ បង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣៩និង៤០ ស្ថិតក្នុងភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជយ័ តែសំណាងល្អ គ្មាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

សមត្ថកិច្ច បានអោយដឹងថា រថយន្តដែលរេចង្កូត ធ្លាក់ប្រឡាយ កប់ទឹកស្ទើរលិចបាត់ ខាងលើនេះ ម៉ាកឆ្លាម ពណ៍ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2P6802 អ្នកបើកបរមិនត្រូវបាន គេអោយស្គាល់ឈ្មោះនោះទេ ហើយ ករណីគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលអោយ អ្នកបើកបរ រងគ្រោះថ្នាក់ នោះឡើយ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានហៅរថយន្ត មកស្ទូចយកចេញពីប្រឡាយ នាំយកទៅធ្វើការ ជួសជុល ទុកប្រើប្រាស់ដោយខ្លួនឯង ព្រោះមិនមានប៉ះពាល់ ទ្រព្យសម្បត្តិរដ្ឋ ឬឯកជននោះទេ៕

មិនដឹង​តុ​សិ​ករឿង​អី បើកឡាន​រេ​ចង្កូត ធ្លាក់​ប្រឡាយ កប់​ទឹក​ស្ទើរ​លិច​បាត់

ប្រភព៖ watphnom-news

  • មិនដឹង​តុ​សិ​ករឿង​អី បើកឡាន​រេ​ចង្កូត ធ្លាក់​ប្រឡាយ កប់​ទឹក​ស្ទើរ​លិច​បាត់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: