បត់​ម៉ូតូ​ត្រលប់​ក្រោយ បំណង​ទៅ​រើស​មួក ត្រូវ​ឡាន​ទំនើប បុក​ស្លាប់​យ៉ាង​រន្ធត់​

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសាររថយន្ត បុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង ១០និង៣០ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៩ និង១១០ ស្ថិតក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានអោយដឹងថា រថយន្តបង្កម៉ាក TOYOTA  AVANZA ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF3431 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ជាមួយអ្នកជិះម៉ូតូ ម៉ាកគុបស៊េរី ៩០ កញ្ចាស់គ្មានស្លាកលេខ ។ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ខ្ចីម៉ូតូគេជិះទៅទិញបារីជក់ នៅពេលត្រឡប់មកវិញ ក៍ជ្រុះមួកហើយបត់ម៉ូតូ ត្រឡប់មករើសមួក ខណះដែលជនរងគ្រោះ ជិះម៉ូតូនៅចំណែកផ្លូវដីក្រហម ក៍ត្រូវរថយន្តខាងលើ រេចង្កូតមកបុកជនរងគ្រោះ បណ្តាលអោយធ្លាក់ផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទំនើបខាងលើ បានចុះរត់គេចខ្លួនបាត់ ដោយទុកចោលរថយន្ត នៅកន្លែងកើតហេតុ ជាប់ជាមួយនិងម៉ូតូ។ ចំណែកសាកសពជនរងគ្រោះ មានឈ្មោះ ផុន ឈឿន អាយុ ៥៧ឆ្នាំរសនៅក្នុងភូមិកោះ ឃុំចារ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកស្នាក់នៅធ្វើចំការ ត្រូវបានគ្រួសារសាច់ញាតិ ដឹកយកទៅលំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ច យកមករក្សារទុក នៅអធិការដ្ឋាននគរបាល ស្រុកបរិបូរណ៍ រងចាំធ្វើការដោះស្រាយ តាមនិតិវិធីច្បាប់ផងដែរ ៕

បត់​ម៉ូតូ​ត្រលប់​ក្រោយ បំណង​ទៅ​រើស​មួក ត្រូវ​ឡាន​ទំនើប បុក​ស្លាប់​យ៉ាង​រន្ធត់​ បត់​ម៉ូតូ​ត្រលប់​ក្រោយ បំណង​ទៅ​រើស​មួក ត្រូវ​ឡាន​ទំនើប បុក​ស្លាប់​យ៉ាង​រន្ធត់​

ប្រភព៖ watphnom-news

  • បត់​ម៉ូតូ​ត្រលប់​ក្រោយ បំណង​ទៅ​រើស​មួក ត្រូវ​ឡាន​ទំនើប បុក​ស្លាប់​យ៉ាង​រន្ធត់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: