មុខសញ្ញា​ចោរឆក់ ​ដែល​បើក​រត់​ដួល​ម៉ូតូ​បោក​ក្បាល​នោះ​ បាន​ដាច់ខ្យល់​ស្លាប់​ហើយ​

មុខសញ្ញា​ចោរឆក់ ​ដែល​បើក​រត់​ដួល​ម៉ូតូ​បោក​ក្បាល​នោះ​ បាន​ដាច់ខ្យល់​ស្លាប់​ហើយ​

ភ្នំពេញ ៖ មុខសញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ និង​ជំនាញ​ខាង​ឆក់​ ដែល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​បង្ក្រាប​បាន​ ក្រោយ​ពេល​​ធ្វើ​សកម្មភាព​ឆក់​​ទូរស័ព្ទ​ជនបរទេស ​ហើយ​បើក​ម៉ូតូ​រត់​ រួច​ដួល​បោក​ក្បាល​ បណ្ដាល​ឲ្យ​​​របួសធ្ងន់​នោះ ​​បាន​ដាច់ខ្យល់​ស្លាប់​ហើយ​​ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​មក​សង្គ្រោះ​បាន​២​យប់​ប៉ុណ្ណោះ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​សង្ស័យ​ម្នាក់​ ដែល​បង្ក្រាប​បាន ​ហើយ​ស្លាប់​នោះ​មាន​ឈ្មោះ លី សុវណ្ណ​ភិរម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​មុខ​សញ្ញា​ចោរប្លន់​ប្រដាប់​អាវុធ​ និង​ជំនាញ​ខាង​ឆក់​ ដែល​នៅ​សេសសល់​ពី​សមត្ថកិច្ច​បង្ក្រាប​ និង​មាន​ដីកា​តាម​ចាប់ខ្លួន​ទៀត​ផង។ រូបគេ​ កាល​នៅ​រស់​ ស្នាក់​នៅផ្ទះ​លេខ​២៣៥ ផ្លូវលំ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ ហើយ​ក្នុង​ការ​ឃាត់​ខ្លួន​នោះ ​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក​C១២៥ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា​ នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​១៨៤​ កែង​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ មាន​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​មួយ​កើត​ឡើង បង្ក​ដោយ​ជនសង្ស័យ​មាន​គ្នា​០៣​នាក់ ​ម៉ូតូ​០៣​គ្រឿង​(C១២៥ ពណ៌​ខ្មៅ​ ២០១៦ ​ចំនួន​០២​គ្រឿង ​គ្មាន​ស្លាក​លេខ​ និង​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស​០១​គ្រឿង​ មិន​ចាំ​ស្លាក​លេខ​)​។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ JASON.A ភេទ​ប្រុស ជនជាតិ​ហុល្លង់​ មុខរបរ​ទេសចរ ស្នាក់នៅ​សណ្ឋាគារ​OK.TROTIC ផ្លូវ​១៩ សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​ បាត់បង់​ទូរស័ព្ទ IPHON ៥S​ចំនួន​០១​គ្រឿង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ហេតុការណ៍​ឆក់​ជនបរទេស​នោះ​រួចហើយ ​កម្លាំង​អ​.​ហ ដូនពេញ​បាន​សហការ​ជាមួយ អ​.​ហ ខណ្ឌ​៧​មករា​ និង អ​.​ហ ខណ្ឌ​ទួល​គោក​ បាន​ដេញ​ប្រផាប់​ចាប់​ប្រភីង​ធ្វើឲ្យ​ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​ភិរម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​ រួច​កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ​រូប​នោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ពេទ្យ​បាន​ប្រាប់​ថា ជន​នោះ​សង្ឃឹម​រស់​តិច​ណាស់ ​ព្រោះ​ដួល​ប៉ះ​ក្បាល​ធ្ងន់ធ្ងរ​ លុះដល់​យប់​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ​ ​ជនសង្ស័យ​រូប​នោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​សន្សំ​កុសល​ផង​ដែរ៕