ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​

ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​



ភ្នំពេញ ៖ ស្រប​ពេល​ដែល​ស្ថានភាព​ជំងឺ ​កាន់តែ​ចាម​ផ្ដើម​វិវឌ្ឍ​ប្រែប្រួល​ខុសប្លែក​ពី​ធម្មតា ​និង​ត្រូវ​បាន​ចេញ​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស ​កាលពី​ថ្មីៗ​នោះ​ តារា​ចម្រៀង​ថ្គាម​ខ្លា​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ អ្នកនាង ពេជ្រ សោភា កាលពី​ម្សិលមិញ​ បាន​សរសេរ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​មួយ​សន្លឹក​ គ្រា​ដែល​នាង​ទៅ​គោរព​ថ្នូរ​លោក​ឪពុក​ជាទី​ស្រឡាញ់​ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា សុំទោស​ពុក​កូន​នៅ​អត់​បាន​យូរ​ព្រោះ​កូន​….. ។

ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​

តាមរយៈ​សារ​ខ្លី​ដោយ​បង្កប់​អត្ថន័យ​ជ្រៅ ​ពី​សំណាក់​តារា​ស្រី​ អ្នកនាង ពេជ្រ សោភា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ជា​សាធារណៈ​យ៉ាង​ដូច្នេះ ​ភ្លាម​នោះ​មាន​ទស្សនិកជន​ និង​អ្នក​គាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ បាន​នាំគ្នា​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ ​និង​លើក​ជា​ចម្ងល់​គ្រប់​ថា ហេតុអ្វី​បានជា​អ្នកនាង ពេជ្រ សោភា សរសេរ​បង្ហោះ​សារ​ប្លែកៗ​បែបនេះ​ តើ​ចង់​សំដៅ​ និង​មានន័យ​បែប​ណា​?​។

ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​

ទន្ទឹម​ការ​បង្ហោះ​សារ​ និង​ចម្ងល់​មួយ​ចំនួន​នេះ​ដែរ​ ភ្លាមៗ​នោះ​ក៏​មាន​អ្នក​គាំទ្រ​ជាច្រើន​ បាន​ផ្ញើ​សារ​លើកទឹកចិត្ត​អ្នកនាង ពេជ្រ សោភា ដោយ​ខ្លះ​លើក​ឡើង​ថា កុំ​និយាយ​ចឹង​បង ​ខ្ញុំ​អត់​ចង់​ស្ដាប់​ពាក្យ​បែប​ហ្នឹង​ទេ ​ព្រោះ​ខ្ញុំ​ធ្វើ​ចិត្ត​មិនបាន​ នៅ​ពេលដែល​ឬ​ពាក្យ​បែប​ហ្នឹង​ បង​ត្រូវតែ​ស៊ូៗ​ បង​ត្រូវតែ​ជា​ហើយ​ចង់​ស្ដាប់​បទ​ចម្រៀង​Original song ថ្មីរ​បស់​បង​ទៀត​ បងស្រី សោភា ជា idol នៅ​ចិត្ត​ខ្ញុំ​រហូត​គ្មាន​ថ្ងៃ​ប្រែប្រួល​។ ខ្ញុំ​ចង់​ជួប​មុខ​បង​ផ្ទាល់ និង​ថតរូប​ផ្ទាល់​ តែ​មិន​ដឹង​ថា​ ពេលណា​ទេ​ បាន​ជួប ​ខ្ញុំ​ជាមនុស្ស​អត់​មាន​សំណាង ​បើសិនជា​បាន​ជួប ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​​ សង្ឃឹមថា ​បង​នឹង​យល់​អារម្មណ៍ ​ខ្ញុំ​មួយ​នេះ​ខ្ញុំ​ចូលចិត្ត​បង​ខ្លាំង​ណាស់។

ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​

ដោយឡែក​ម្ចាស់​Account Facebook ឈ្មោះថា SY Mey Ouk ក៏បាន​ផ្ញើ​សារ​ផ្តល់​កម្លាំងចិត្ត​ដែរ​ថា កុំ​និយាយ​ចឹង​អី​បង​ភា ខ្ញុំ​ចង់​ឃើញ​បង​ច្រៀង​បន្ត​ទៀត​ ស៊ូៗ​ណា​បង​ជីវិត​របស់​មនុស្ស​លោក​កើតមក​មាន​រស់​មាន​ស្លាប់​ជា​រឿង​ធម្មតា​ទេ តែ​អ្វី​ដែល​សំខាន់​ គឺ​យើង​ត្រូវ​ប្រើ​ពេល​ដែល​នៅសល់​ឲ្យ​បាន​ល្អ​ទើប​យើង​មាន​សេចក្ដីសុខ​ ខ្ញុំ​ស្រលាញ់​ និង​គាំទ្របង​រហូត I’m your friend b SP ។

ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​

យ៉ាងណាមិញ​ ទោះបីជា​មានការ​ផ្ញើ​សារ​សួរនាំ​ និង​លើក​ទឹកជា​ច្រើន​ ពី​សំណាក់​អ្នកគាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ចំពោះ​អ្នកនាង ពេជ្រ សោភា​បែបនេះ​ក្តី​ ប៉ុន្តែ​សាមីខ្លួន ពេជ្រ សោភា មិន​បាន​ចេញមុខ​បញ្ជាក់​ប្រាប់​ថា​ នាង​កំពុង​មានរឿង​អ្វី​ ត្រូវ​ពិបាក​ក្នុង​ចិត្ត​ឡើយ ​ទើប​ធ្វើ​ឲ្យ​មាន​មហាជន​ជាច្រើន​នៅតែ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​បញ្ហា​នេះ​៕

ពេជ្រ សោភា កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ស្លុត​ចិត្តខ្លាំង ​ក្រោយ​បាន​អាន​សារ​របស់​នាង​