Facebook និងTwitter លុបចោលសារ​សរសើរ​ការវាយ​ប្រហារ​ទីក្រុងនីស​

ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​ចំនួន២ គឺ Facebook និង Twitter បាន​លុបចោល​សារ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​របស់​ក្រុម​ជ្រុលនិយម​ឥស្លាម ដែល​បាន​សាទរ ក៏ដូចជា​គាំទ្រ​ការវាយប្រហារ​រថយន្ត​កាំ​ម្ង៉ុ​ង​បើ​កបំ​បុក​មនុស្ស​ទាំង​កម្រោល​នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង។ នេះ​បើតាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

 

Facebook និងTwitter លុបចោលសារ​សរសើរ​ការវាយ​ប្រហារ​ទីក្រុងនីស​

 

បណ្ដាញ Twiiter បាន​រកឃើញ​គណនី​យ៉ាងតិច​ចំនួន៥០ បាន​បង្ហោះ​សារ​កោតសរសើរ​ការវាយប្រហា​រ​ទីក្រុង​នី​ស ជា​ភាសា​អារ៉ាប់ភ្លាមៗក្រោយ​កើតមាន​សោក​នា​កម្មនេះ។ ក្រុម​ប្រឆាំងនឹង​គម្រោង​ជ្រុលនិយម (Counter Extremism Project) និយាយថា ពួកគេ​ទើប​ឃើញ​បណ្ដាញ​សង្គម​មួយ​នេះ​ជា​លើកដំបូង មានប្រតិកម្ម​យ៉ាង​លឿន​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​មាន​ប្រសិទ្ធភាព ចំពោះ​អំពើ​គាំទ្រ​ការវាយប្រហារ។
 

ក្រុមហ៊ុន Twitter មិនបាន​ផ្ដល់ព័ត៌មាន​ណាមួយ​អំពី​ការផ្អាក​ដំណើរការ​គណនី​ទាំង​នោះទេ តែ​បាន​ថ្លែងថា​ខ្លួន​ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម និង​ជា​ទង្វើរ​ហាមឃាត់​លើ​បណ្ដាញ​របស់ខ្លួន។ Facebook មិន​ខុសពី Twitterទេ គឺ​បាន​ខិតខំ​ប្រឹងប្រែង​រារាំង​សកម្មភាព​ទាំងនេះ​អស់​រយៈពេល​ជាង ២ឆ្នាំ​កន្លង​ទៅហើយ​ក្នុងការ​លុបចោល​យុទ្ធនាការ​ហិង្សា ដែល​បាន​បំពាន​នឹង​លក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់​បណ្ដាញ​សង្គម៕

 

 
Facebook និងTwitter លុបចោលសារ​សរសើរ​ការវាយ​ប្រហារ​ទីក្រុងនីស​

 
Facebook និងTwitter លុបចោលសារ​សរសើរ​ការវាយ​ប្រហារ​ទីក្រុងនីស​

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters