សមាជិក 2NE1 Sandara ត្រូវ​អ្នកគាំទ្រ​ណាត់​ចេញ​ញ៉ាំ​អី​ខាងក្រៅ

កញ្ញា Sandara ជា​សមាជិក​ក្រុម 2NE1 កាលពីពេលថ្មីៗនេះ ត្រូវគេ​ឃើញ​បាន​ណាត់ជួប​អ្នកគាំទ្រ​តាម​បណ្ដាញ​សង្គម Twitter ចេញទៅ​ញ៉ាំ​អី​ខាងក្រៅ​តាម​បែក​សាមញ្ញ​ធម្មតា។

 

សមាជិក 2NE1 Sandara ត្រូវ​អ្នកគាំទ្រ​ណាត់​ចេញ​ញ៉ាំ​អី​ខាងក្រៅ

 

នៅថ្ងៃនោះ Sandara បាន​បង្ហោះ​រូបថត ២សន្លឹក​នៅលើ​គណនី​រប​ស់​ខ្លួន ដោយ​ប្រើ​ដង Selfie ថត ពេល​នាង​ដើរ​ជុំវិញ​ទីក្រុង និង​សរសេរថា “Blackjack Nolja! អ្នក​កំពុង​ណាត់​ខ្ញុំ​ញ៉ាំ​អី។

 

នាង​បានបង្ហាញ​សំលៀកបំពាក់​កំពុង​ពេញនិយម និង​គ្រឿង​តុបតែង​ខ្លួន​យ៉ាង​ស្អាត។ ទោះជា​យ៉ាងណា​ក្នុង​រូបថត​ដែល​នាង​បង្ហោះ គឺ​មិនបាន​ឲ្យ​ឃើញ​មុខ​អ្នក​ណាត់ជួប​នោះឡើយ។

 

ការអញ្ជើញ​ចូលរួម​តាម​ការ​ណាត់​របស់​អ្នកគាំទ្រ​ទាំងនេះហើយ ធ្វើ​ឲ្យ​នាង​រឹតតែ​ទទួល​ការស្រលាញ់​ពី​គ្រប់គ្នា​ថែមទៀត៕

 

សមាជិក 2NE1 Sandara ត្រូវ​អ្នកគាំទ្រ​ណាត់​ចេញ​ញ៉ាំ​អី​ខាងក្រៅ

 

ប្រែ​សម្រួល៖ ឡេង ភា​រុណ
ប្រភព៖ Koreaboo

  • សមាជិក 2NE1 Sandara ត្រូវ​អ្នកគាំទ្រ​ណាត់​ចេញ​ញ៉ាំ​អី​ខាងក្រៅ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:សិល្បៈ
Tags: