តើ​ប្រទេស​ណាខ្លះ​ដែល​ត្រៀមខ្លួន​ឆ្ពោះទៅ​យុគ «​សេដ្ឋកិច្ច​ឌីជីថល​» បានល្អ​បំផុត​ក្នុង​លោក ?

6 Videos


Networked Readiness Index 2016 បានរៀបចំណាត់ថ្នាក់ប្រទេសដែលត្រៀមខ្លួន និង មានចំណូលខ្ពស់ ក្នុងការឈានឆ្ពោះទៅកាន់យុគឌីជីថល (Digital) ដោយពិចារណាពី ឱកាសខាងសេដ្ឋកិច្ច បច្ចេកវិទ្យាទំនាក់ទំនង និង លទ្ធភាពក្នុងការប្រកួតប្រជែង ។

P9

តើ​ប្រទេស​ណាខ្លះ​ដែល​ត្រៀមខ្លួន​ឆ្ពោះទៅ​យុគ «​សេដ្ឋកិច្ច​ឌីជីថល​» បានល្អ​បំផុត​ក្នុង​លោក ?

ប្រទេសសិង្ហបុរី ជាប្រទេសលំដាប់ទី ១ បានពិន្ទុពីភាពរឹងមាំរបស់រដ្ឋាភិបាល ក្នុងការជំរុញភាវៈសេដ្ឋកិច្ចឌីជីថល ដែលប្រជាជនឈានចូលដល់ការប្រើឌីជីថលបានយ៉ាងទូលំទូលាយ ។ បន្ទាប់ពីសិង្ហបុរី គឺប្រទេសហ្វាំងឡង់ លេខ ២ ដែលមានចំណុចពិសេសខាងធុរកិច្ច រួមវិនិយោគបច្ចេកវិទ្យាក្នុងការឈានមុខគេលើពិភពលោក ។

១០ លំដាប់ ប្រទេសសេដ្ឋកិច្ចឌីជីថលដែលល្អបំផុតក្នុងពិភពលោក មានដូចជា ៖
១. សិង្ហបុរី ២. ហ្វាំងឡង់ ៣. ស៊ុយអ៊ែដ ៤. ន័រវេស ៥. សហរដ្ឋអាមេរិក ៦. ហុល្លង់ ៧. ស្វីស ៨. អង់គ្លេស ៩. លុចហ្សំប៊ួរ និង ១០. ប្រទេសជប៉ុន ។

យ៉ាងណាក៏ដោយ នៅមានក្រុមប្រទេស «គួរឱ្យចាប់អារ្មណ៍» ទោះមិនបានជាប់ចំណាត់ថ្នាក់ដំបូងក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា កាលពីឆ្នាំកន្លងទៅ ប្រទេសទាំងនេះ បានពង្រឹងខ្លួនហក់ឡើងខ្លាំង មានជាអាទិ ប្រទេសអ៊ីតាលី ហក់ឡើងពីចំណាត់ថ្នាក់ទី ៥៥ មក ៤៥ ។ ក្រៅពីនេះមាន សាធារណរដ្ឋស្លូវ៉ាគី គូវ៉េត ឡេបាណន់ អាហ្វ្រិកខាងត្បូង និង អេត្យូពី ជាដើម ។

ស្របពេលជាមួយគ្នានេះដែរ គេបានពិចារណានូវសន្ទស្សន៍ ដែលរដ្ឋាភិបាលណានៅលើពិភពលោក មានការប្រើបច្ចេកវិទ្យាច្រើន ឬ Tech Saviness នោះគឺរដ្ឋាភិបាលសិង្ហបុរី នៅតែមានចំណាត់ថ្នាក់លេខ ១ ដដែល ២. សាធារណរដ្ឋអារ៉ាប់អេមីរ៉ាត់ ៣. បាររ៉ែន ៤. កូរ៉េខាងត្បូង ៥. កាតារ ៦. ម៉ាឡេស៊ី ៧. ជប៉ុន ៨. អេត្យូពី ៩. លុចហ្សំប៊ួរ និង ១០. អង់គ្លេស ៕   សូរ្យរិទ្ធ (ប្រៈឆាឆាតធុរកិច្ច)

 

  • តើ​ប្រទេស​ណាខ្លះ​ដែល​ត្រៀមខ្លួន​ឆ្ពោះទៅ​យុគ «​សេដ្ឋកិច្ច​ឌីជីថល​» បានល្អ​បំផុត​ក្នុង​លោក ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:សម្រស់