កម្ពុជា​នឹង​មាន​ជើងហោះហើរ​ផ្ទាល់​ជាមួយ​ជប៉ុន​នៅ​ខែ​កញ្ញា​ខាងមុខ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នឹងមានជើងហោះហើរដោយផ្ទាល់រវាងជប៉ុននិង កម្ពុជា។

លោកនាយករដ្ឋមន្ត្រីសរសេរនៅលើហ្វេសប៊ុក របស់លោកនៅថ្ងៃសៅរ៍នេះថា លោក បានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអាបេ ដោយផ្តោតសំខាន់លើ ទំនាក់ទំង សហប្រតិបត្តិការទ្វេភាគីកម្ពុជាជប៉ុន។ លោកបញ្ជាក់ថា ខែ កញ្ញា ២០១៦ ខាង មុខនេះ នឹងមានការហោះហើរត្រង់ទៅមករវាងកម្ពុជានិង ជប៉ុន។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង នាយករដ្ឋមន្ត្រី ជប៉ុន លោក ស៊ីន ហ្សូអាបេ ជួប នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុប អាស៊ី នៅក្នុងប្រទេសម៉ុងហ្គោលី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ខែកក្កដា។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរបស់កម្ពុជាបានឲ្យដឹងថា គម្រោងនៃការចាប់ផ្តើមហោះហើរផ្ទាល់រវាងជប៉ុន និង កម្ពុជានេះ គឺភាគីទាំងពីបាន ពិភាក្សាគ្នាតាំងពីចុងឆ្នាំ២០១៥។ គោលបំណងនៃការភ្ជាប់ការហោះហើរ ដោយផ្ទាល់នេះ គឺដើម្បីទំហំពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ។

ប្រភពៈ VOD


Related Posts