តូច​ចិត្ត​ប្រពន្ធដើម​លែងលះ ហើយ​ប្រពន្ធចុង​ផិត​ទៀត ក៏​​ដាច់​ចង.ក ​សម្លាប់​ខ្លួន

តូច​ចិត្ត​ប្រពន្ធដើម​លែងលះ ហើយ​ប្រពន្ធចុង​ផិត​ទៀត ក៏​​ដាច់​ចង.ក ​សម្លាប់​ខ្លួន



បន្ទាយមានជ័យ ៖ បុរស​វ័យ​កណ្ដាល​ម្នាក់ ​ខឹង​ចិត្ត​ប្រពន្ធដើម​លែងលះ ប្រពន្ធចុង​ផិត​ទៀត ហើយ​កូនដើម​ និង​កូនចុង​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​អស់ ​ ​ក៏​ដាច់​ចិត្ត​ចង.ក​ សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​២​ទៀបភ្លឺ ​ថ្ងៃ​ទី​១៦​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ខាងជើង​ភូមិ ប្រហែល​៥០០​ម៉ែត្រ លើ​ដើម​អាកាស​ស្យា តាម​វាលស្រែ ស្ថិត​ក្នុង​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ​ជា ​ដា​ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន​ឈ្មោះ លាង ច​ន្ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​ ជា​ ដា ​បាន​បញ្ជាក់​ទៀត​ថា ជនរងគ្រោះ​មាន​ប្រពន្ធ​ដល់​ទៅ​២​នាក់ ដោយ​ទី​១​-បាន​លែងលះ​ហើយៗ និង​ប្រពន្ធ​ទី​២​-បាន​ផិតក្បត់ ទៅយក​ប្រុស​ថ្មី​ទៀត​ រីឯ​កូនប្រុស/​ស្រី ទាំង​កូនចុង​កូនដើម គេ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​អស់ រស់នៅ​ម្នាក់ឯង​​​ ដើរ​តែ​ផឹក​ស្រា​មិនដែល​លស់​ថ្ងៃ​ណា​ឡើយ។ លុះ​នៅ​ពេល​យប់​ថ្ងៃ​កើតហេតុ​ បុរស​នោះ​បាន​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​ចង.ក សម្លាប់​ខ្លួន​នៅ​ដើម​អាកាស​ស្យា​ មិន​ដឹង​ពី​ពេល​ណា​មក​ទេ។ ក្រោយពី​កើតហេតុ​​​ ទើប​ប្រជាពលរដ្ឋ​ដឹង​ រួច​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព​ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​ចង.ក ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ។ សព​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
តូច​ចិត្ត​ប្រពន្ធដើម​លែងលះ ហើយ​ប្រពន្ធចុង​ផិត​ទៀត ក៏​​ដាច់​ចង.ក ​សម្លាប់​ខ្លួន