បុរស​ម្នាក់​ សេព​គ្រឿងញៀន​ខ្លាំង​ពេក រហូត​បែក​ថ្នាំ​ ចង.ក​ សម្លាប់​ខ្លួន​

បុរស​ម្នាក់​ សេព​គ្រឿងញៀន​ខ្លាំង​ពេក រហូត​បែក​ថ្នាំ​ ចង.ក​ សម្លាប់​ខ្លួន​



ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទីព្រឹក ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ មាន​ករណី​ចង.ក​ធ្វើ​អត្តឃាត​មួយ បានកើតឡើង​នៅ​ចំណុច​កូន​អូរ ខាងកើត​សឹក​រង​ចាស់ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ ចាន់ ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ​។

យោង​តាម​ការ​បំភ្លឺ​របស់​សាច់ញាតិ​បានឲ្យដឹងថា ជនរង​គ្រោះ​មិនដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ឡើយ​ ប៉ុន្តែ​ជនរងគ្រោះ​ជាម​នុស្ស​ប្រើប្រាស់​សារធាតុ​ញៀន​ជាប្រចាំ។ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ត្រួតពិនិត្យ​ទៅលើ​សាកសព​ឃើញ​ថា ជនរងគ្រោះ​ពិតជា​ចង.ក​សម្លាប់​ពិតប្រាកដ​មែន រួចហើយ​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បុរស​ម្នាក់​ សេព​គ្រឿងញៀន​ខ្លាំង​ពេក រហូត​បែក​ថ្នាំ​ ចង.ក​ សម្លាប់​ខ្លួន​