អេ​ន ជី រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះ​…

6 Videos

មួយរយៈចុងក្រោយនេះ ថ្វីដ្បិតតែ អេន ជី ជួបបញ្ហាសុខភាពខ្លះក្តី ប៉ុន្តែការងារជាពិធីការិនីរបស់នាងនៅតែដំណើរការបានយ៉ាងល្អ ។ អ្វីដែលធ្វើឱ្យនាងសប្បាយចិត្តស្ទើរទប់ទឹកភ្នែកមិនបាននោះគឺ កូនស្រីរបស់នាងប្រឡងប្រជែងបានជ័យលាភីលេខ ១ ។

P9

អេ​ន ជី រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះ​…
អេ​ន ជី រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះ​…

អេន ជី បានសម្តែងក្តីសប្បាយរីករាយ ត្រេកអរយ៉ាងក្រៃលែង បន្ទាប់ពីកូនជាទីស្រឡាញ់របស់ ខ្លួនធ្វើបានយ៉ាងល្អ ក្នុងការប្រឡងប្រជែងរហូតដណ្តើមបានជ័យលាភីលេខ ១ ព្រមទាំងទទួលបានមេដាយកិត្តិយសជារង្វាន់លើកទឹកចិត្តថែមទៀតផង ។

អេ​ន ជី រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះ​…

ជាមួយនឹងក្តីរំភើបនេះផងដែរនាងបានបង្ហោះពាក្យពេចន៍បញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា «អបអរសាទរកូនស្រីសំណព្វចិត្តម៉ាក់ដែលទទួលបានជ័យជំនះលើការប្រកួត ប្រជែង ថ្ងៃនេះទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ នេះជាអ្វីដែលម៉ាក់ចង់ឃើញបំផុត ទោះហត់នឿយប៉ុនណាក៏ត្រូវតែប្រឹងបន្ត ដើម្បីអនាគតកូនដែរណា… អរគុណបំផុតដល់ការខិតខំប្រឹងប្រែងរបស់អ្នកគ្រូទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សទាំងអស់គ្នាកន្លងមក..រំភើបស្ទើរហូរទឹកភ្នែកហើយ (ទឹកចិត្តម្តាយលើលោក)»

អេ​ន ជី រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ព្រោះ​…

នេះហើយគឺជាទឹកចិត្តម្តាយម្នាក់ មិនប្រាថ្នាចង់បានអ្វីមួយពីកូនៗឡើយ សូមត្រឹមតែកូនៗទាំងឡាយខិតខំរៀនសូត្រឱ្យបានពូកែ នោះសេចក្តីលំបាក ឬ ការហត់នឿយទាំងឡាយមិនដឹងជាបាត់ទៅណាអស់ ជំនួសមកវិញដោយក្តីរំភើបពិបាកនឹងពិពណ៌នា ៕ ប្រមាញ់តួ