អ្នក​ស្លាប់​ក្នុង​រដ្ឋប្រហារ​នៅទួ​គី​កើន​ដល់ ៩០​នាក់​

សារព័ត៌មាន BBC របស់អង់គ្លេស បានដកស្រង់ព័ត៌មានពីទីភ្នាក់ងារព័ត៌មានរដ្ឋទួគី ដែលរាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងភាពច្របូកច្របល់នៅក្រោយរដ្ឋប្រហារមិនបានសម្រេចរបស់ពួកយោធា បានកើនឡើងដល់ ៩០នាក់ហើយ រហូតមកដល់រសៀលនេះ ខណៈដែលអ្នករបួស មានចំនួនដល់ទៅ ១១៥៤នាក់។

សារព័ត៌មាននេះ បានរាយការណ៍នៅមុននេះថា មនុស្សចំនួន ៦០នាក់ បានស្លាប់នៅអំឡុងការប៉ះទង្គិចកាលពីយប់ម្សិលមិញ ក្នុងនោះមានជនស៊ីវិលជាច្រើនផងដែរ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា បុគ្គលិកយោធាជាង ១៥០០នាក់ ត្រូវបានគេចាប់ខ្លួននៅទូទាំងប្រទេសទួគី។

ចំណែកមេប៉ូលិសទួគី បាននិយាយថា អ្នករៀបចំផែនការរដ្ឋប្រហារ ១៦នាក់ ត្រូវបានគេសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅទីបញ្ជាការកងអាវុធហត្ថរបស់ប្រទេសទួគី។

សារព័ត៌មាន BBC បានឲ្យដឹងទៀតថា ទាហានគ្មានអាវុធប្រហែល ២០០នាក់ នៅឯទីបញ្ជាការយោធាទួគី បានសារភាពចុះចាញ់។

ប្រភពៈ VOD


អ្នក​ស្លាប់​ក្នុង​រដ្ឋប្រហារ​នៅទួ​គី​កើន​ដល់ ៩០​នាក់​

ប្រទេស​អឺរ៉ុប​ជិតខាង​បារាំងប្រកាស​​​​ពង្រឹង​ការ​​​ត្រួតពិនិត្យ​ព្រំដែន​ជាប់​បារាំង​

អ្នក​ស្លាប់​ក្នុង​រដ្ឋប្រហារ​នៅទួ​គី​កើន​ដល់ ៩០​នាក់​

ប្រធានាធិបតី​តួ​ក​គី ទៅដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល ខណៈ​រដ្ឋប្រហារ​យោធា​បរាជ័យ