ម៉ៃ ដាវី​កា មានរឿង​ជាមួយ​ប្តី​ប្រពន្ធ អាំ អា​ធិ​ឆាត និង ណាត មី​រៀ​

6 Videos

ពិតជាតារាស្រីដែលសម្បូរព័ត៌មានមិនឈប់មិនឈរទាល់តែសោះ ដោយលើកមុនទើបតែសរុបព័ត៌មានរឿងអាស្រូវរបស់អ្នកនាង ម៉ៃ ដាវីកា (Mai Davika) ទាំង ៦ រឿង ហើយពេលនេះមិនទាន់បានសាបព័ត៌មានផង ស្រាប់តែលេចព័ត៌មានផ្សេងទៀតថា តារាស្រីតម្លៃខ្លួនពាន់លានរូបនេះកំពុងតែមានបញ្ហាជាមួយនឹងប្តីប្រពន្ធលោក អាំ អាធិឆាត (Aum Atichart) និង អ្នកនាង ណាត មីរៀ (Nat Myria)។

P9

ម៉ៃ ដាវី​កា មានរឿង​ជាមួយ​ប្តី​ប្រពន្ធ អាំ អា​ធិ​ឆាត និង ណាត មី​រៀ​
ម៉ៃ ដាវី​កា មានរឿង​ជាមួយ​ប្តី​ប្រពន្ធ អាំ អា​ធិ​ឆាត និង ណាត មី​រៀ​

គួរបញ្ជាក់ផងដែរថា អ្នកនាង ណាត មីរៀ មិនត្រឹមតែជាតារាច្រៀង និង សម្តែងប៉ុណ្ណោះទេ អ្នកនាងបានបង្កើនសមត្ថភាពដើម្បីវិវត្តខ្លួនក្លាយជាអ្នកដឹកនាំរឿង នៅក្នុងនោះដែររឿង «ម្ចាស់គ្រងវេហា» (Jao Wayha) ដែលអញ្ជើញកំពូលតារាសម្តែងដ៏ល្បីឈ្មោះចំនួន ៦ ដួង មានដូចជា លោក អែនដ្រូ ហ្គាហ្វីល (Andrew Garfield) លោក ធីក ជេសាដាផន (Tik Jesadaporn) អ្នកនាង នុន វៈរ៉ានុច (Noon Woranuch) អ្នកនាង ផេនខេក ខេម៉ានីត (Pancake Khemanit) អ្នកនាង ម៉ៃ ដាវីកា និង ប្តីរបស់អ្នកនាង ណាត មីរៀ ផ្ទាល់គឺលោក អាំ អាធិឆាត។

ម៉ៃ ដាវី​កា មានរឿង​ជាមួយ​ប្តី​ប្រពន្ធ អាំ អា​ធិ​ឆាត និង ណាត មី​រៀ​

ខ្សែភាពយន្តភាគមួយនេះ បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនយ៉ាងខ្លាំង ដោយគ្រាន់តែបញ្ចេញឈ្មោះតារាល្បីៗប៉ុន្មានរូបនេះ មិត្តអ្នកគាំទ្រសុទ្ធតែទន្ទឹមរងចាំទស្សនា ប៉ុន្តែនៅពីក្រោយឆាកនៃការសម្តែងក៏មានព័ត៌មានមិនល្អទាក់ទងនឹងតារាឯកស្រី ម៉ៃ ដាវីកា ដោយផេហ្គ ឡឹកស៊ុតគ្រីន បានបង្ហោះព័ត៌មានហែកមុខអ្នកនាង ម៉ៃ ដាវីកា ថាទាមទារតម្លៃខ្លួនថ្លៃសម្តែងដល់ទៅ ១ លានបាតចំពោះឈុតចុងបញ្ចប់នៃរឿងវគ្គដំបូងពីប្តីប្រពន្ធ អាំ អាធិឆាត និង ណាត មីរៀ ដែលជាហេតុបង្កបញ្ហាដល់ការថតឈុតបញ្ចប់។

ម៉ៃ ដាវី​កា មានរឿង​ជាមួយ​ប្តី​ប្រពន្ធ អាំ អា​ធិ​ឆាត និង ណាត មី​រៀ​

បើគ្រាន់តែវគ្គទី១ មានបញ្ហាទៅហើយ នោះទម្រាំតែដល់វគ្គទី ៣ ដែលអ្នកនាង ម៉ៃ ដាវីកា ត្រូវចាប់ដៃគូសម្តែងជាមួយលោក ធីក ជេសាដាផន មិនដឹងជាយ៉ាងម៉េចនោះទេ អាចស្រួលមិនស្រួល តួឯកស្រីក្នុងវគ្គទី ៣ ប្រហែលជាត្រូវដោះដូរក៏មិនដឹង នេះបើនៅមានបញ្ហាជាមួយរឿងតម្លៃខ្លួន៕ ខេរី (ប្រភព៖ អឹមថៃ)