ខាត់ ស្រី​វង បង្ហាញ​ឈុត​ប៊ី​គី​នី ជាមួយ​កូនស្រី !

6 Videos


សព្វថ្ងៃអតីតតារាចម្រៀង ខាត់ ស្រីវង ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម កំពុងរស់នៅយ៉ាងមានសុភមង្គល ជាមួយស្វាមីនៅលើទឹកដីអាមេរិក។ជីវិតគ្រួសារ ខាត់ ស្រីវង កាន់តែមានភាពកក់ក្តៅ ជាពិេសសក្រោយពី នាងមានកូនស្រីម្នាក់ ។ ថ្មីៗនេះ ខាត់ ស្រីវង បាននាំកូនស្រីតូចរបស់ខ្លួនទៅហែលទឹកជាមួយនិងការស្លៀកឈុតប៊ីគីនីគួរឱ្យស្រឡាញ់ ។

P9

ខាត់ ស្រី​វង បង្ហាញ​ឈុត​ប៊ី​គី​នី ជាមួយ​កូនស្រី !
ខាត់ ស្រី​វង បង្ហាញ​ឈុត​ប៊ី​គី​នី ជាមួយ​កូនស្រី !

ក្រោយពីរៀបការភ្លាម ខាត់ ស្រីវង ក៏បានបញ្ចប់ការងារសិល្បៈរួចចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ។ ពេលនេះអ្នកនាងក៏មានកូនស្រីម្នាក់ ដែលមានអាយុប្រមាណជាង១០ខែមានឈ្មោះ Pink Pink មានមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់។មានបងប្អូន ដែលស្គាល់ក្រុមគ្រួសាររបស់ ខាត់ ស្រីវង នៅសហរដ្ឋអាមេរិកបាននិយាយថា ក្រុមគ្រួសាររបស់ ខាត់ ស្រីវង កាន់តែមានភាពផ្អែមល្ហែម ក្រោយពីនាងបានទទួលកូនស្រីម្នាក់ជាចំនងដៃ ។

ខាត់ ស្រី​វង បង្ហាញ​ឈុត​ប៊ី​គី​នី ជាមួយ​កូនស្រី !

ពេលទំនេរពីការងារ ខាត់ ស្រីវង តែងតែនាំក្រុម គ្រួសារនិងកូនដើរកំសាន្ត ។ ថ្មីៗនេះគេបានឃើញ ខាត់ ស្រីវង នាំកូនស្រីតូចរបស់ខ្លួនទៅហែល ទឹក យ៉ាងសប្បាយរីករាកជាមួយនិងការស្លៀកឈុតប៊ីគីនីយ៉ាងស្រស់ស្អាតផងដែរ។តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ គេសំគាល់ឃើញ ខាត់ ស្រីវង មានរូបរាងធាត់ទ្រលុកទ្រលន់បែកសាច់តាមបែបស្រី្តដែលមានកូន ។

ខាត់ ស្រី​វង បង្ហាញ​ឈុត​ប៊ី​គី​នី ជាមួយ​កូនស្រី !

ក្រោយពីបានទៅរស់នៅអាមេរិក ខាត់ ស្រីវង កាន់តែនិយមតុបតែងខ្លួនសិចស៊ីតាមបែបពួកបស្ចឹមប្រទេស ។ ខាត់ ស្រីវង បានបញ្ចប់ការងារសិល្បៈក្រោយពីនាងបានទៅរស់នៅអាមេរិកជាមួយស្វាមី ។ សព្វថ្ងៃនាងធ្វើការនៅហាងកែសម្ជស្សមួយនៅទីនោះ ៕

                                                                                 ចេនី

ខាត់ ស្រី​វង បង្ហាញ​ឈុត​ប៊ី​គី​នី ជាមួយ​កូនស្រី !