ជិះម៉ូតូណៃហតស្លាកលេខនគរបាល 1-1637 ស្ពាយកាំភ្លើង AK គំរាមបាញ់រះម្ចាស់ហាងផឹកសីុ THE CORNER

ភ្នំពេញ ៖ ម្ចាស់ហាងយីហោ THE CORNER និងភ្ញៀវដែលចូលទៅផឹកសីុនៅក្នុងហាងនោះត្រូវបានក្រុមជនទំនើង មួយក្រុមមានទាំងនគរបាលស្លៀកពាក់ ឯកសណ្ឋាន២នាក់ទៀតផង បានស្ពាយ កាំភ្លើង AK ១ដើមមកស្រែកថា “អញមក ពីអគ្គ…” ដោយជិះម៉ូតូណៃហត១គ្រឿង ពាក់ស្លាកលេខនគរបាល 1-1637 មកគំរាម បាញ់រះទៅលើភ្ញៀវដែលជាគូជម្លោះនៅ ក្នុងហាងផឹកសីុពេលយប់បង្កឲ្យភ្ញាក់ផ្អើល ម្ចាស់ហាង និងភ្ញៀវ ព្រមទាំងប្រជាពលរដ្ឋនៅក្បែរហាងមួយនេះ ភ័យព្រលឹងចុងសក់ ប៉ុន្តែមិនបង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍ផ្សារកណ្ដាលនោះទេ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹង ថា “នៅយប់មិញនេះស្ថិតនៅហាង THE CORNER ដែលជាតំបន់ភ្ញៀវទេសចរណ៍ឆ្លងកាត់ស្ទើរទល់ភ្លឺនោះស្រាប់តែមានជនទំនើងពីរនាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AF-7604 មក ផឹកក្នុងហាងខាងលើ។ បន្ទាប់ពីផឹកស៊ី ស្រវឹងពួកគេក៏បញ្ចេញសកម្មភាពច្រេង ច្រងាង ធាក់តុកៅអី ស្រែកឡូឡា ចង់បង្កហិង្សាជាមួយភ្ញៀវដែលផឹកសីុក្បែរគ្នា។ ពេលនោះម្ចាស់ហាងក៏ទៅឃាត់ និងបាននិយាយលួងលោមក្រុមទាំង២ដើម្បីកុំឲ្យមានជម្លោះធ្ងន់ធ្ងរ ទើបក្រុមជនទាំងនោះបានជិះម៉ូតូចេញបាត់ទៅ”។

ប្រភពដដែលបានបន្តទៀតថា “មួយសន្ទុះក្រោយមកគេបាននាំបក្ខពួកជានគរបាលមានទាំងឯកសណ្ឋាន និងជិះម៉ូតូ ណៃហតស្លាកលេខនគរបាល 1-1637 មក ស្រែកឡូឡាពេញមុខហាង និងរករឿង និង វាយម្ចាស់ហាង និងដកកាំភ្លើងម៉ាក AK ពីបក្ខពួកបម្រុងបាញ់រះមកលើភ្ញៀវទេស ចរណ៍នៅបរិវេណខាងក្រៅហាងទៀតថែម ទាំងស្រែកថា “អញមកពីអគ្គ… ហ្ហែងឆាប់ហៅភ្ញៀវមកលត់ជង្គង់សុំទោសអញភ្លាម បើមិនចឹងទេអញបាញ់ងាប់ទាំងអស់ហាង អ្ហែងនឹងបិទឆាប់ៗ…”។

ពេលនោះម្ចាស់ហាងខំសម្របសម្រួលអង្វរយ៉ាងយូរ តែជនពាក់អាវក្រឡាការ៉ូនោះមិនស្តាប់ឡើយ ហើយថែមទាំងរក វាយម្ចាស់ហាងទៀតផង។ ក្រោយមកដោយ មានមនុស្សចោមរោមមើលច្រើនជនទំនើង ទាំងនោះបាននាំគ្នាជិះម៉ូតូចេញទៅបាត់ដោយបន្សល់ពាក្យគំរាមថា “ចាំតិចទៀត អញមក, ប្រយ័ត្នខ្លួនពួកអ្ហែង..”។

ក្រោយកើតហេតុក្រុមជនទំនើង និង មន្រ្តីនគរបាលដែលជិះម៉ូតូណៃហតមិន ដឹងថាបម្រើការងារនៅអង្គភាពណានោះទៅបាត់រហូត ហើយប្រជាពលរដ្ឋសង្ឃឹម ថា ថ្នាក់នាំរបស់អង្គភាពមួយនេះបានឃើញ ស្លាកលេខម៉ូតូនេះប្រាកដជាដឹងច្បាស់ថា ជារបស់កូនចៅខ្លួនអាចនឹងធ្វើការណែនាំឲ្យមន្ត្រីខ្លួនកុំធ្វើបែបនេះទៀតមិនខាន៕

ជិះម៉ូតូណៃហតស្លាកលេខនគរបាល 1-1637 ស្ពាយកាំភ្លើង AK គំរាមបាញ់រះម្ចាស់ហាងផឹកសីុ THE CORNER ជិះម៉ូតូណៃហតស្លាកលេខនគរបាល 1-1637 ស្ពាយកាំភ្លើង AK គំរាមបាញ់រះម្ចាស់ហាងផឹកសីុ THE CORNER ជិះម៉ូតូណៃហតស្លាកលេខនគរបាល 1-1637 ស្ពាយកាំភ្លើង AK គំរាមបាញ់រះម្ចាស់ហាងផឹកសីុ THE CORNER ជិះម៉ូតូណៃហតស្លាកលេខនគរបាល 1-1637 ស្ពាយកាំភ្លើង AK គំរាមបាញ់រះម្ចាស់ហាងផឹកសីុ THE CORNER

ប្រភព៖ nokorwatnews

  • ជិះម៉ូតូណៃហតស្លាកលេខនគរបាល 1-1637 ស្ពាយកាំភ្លើង AK គំរាមបាញ់រះម្ចាស់ហាងផឹកសីុ THE CORNER已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: