ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​ជ្រើសរើស​ឲ្យ​ចូល​បម្រើការ​ ១៦៨​ កន្លែង​

6 Videos

សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និង សាធារណៈជន ឲ្យបានជ្រាបថា ក្រសួងឧស្សាហកម្ម និង សិប្បកម្ម នឹងរៀបចំធ្វើការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសម្រាប់ឆ្នាំ ២០១៦ នេះ ចំនួន ១៦៨ កន្លែង ដើម្បីបំពេញការងារនៅតាមទីស្តីការក្រសួង និង មន្ទីររាជធានី-ខេត្ត ។

P9

ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​ជ្រើសរើស​ឲ្យ​ចូល​បម្រើការ​ ១៦៨​ កន្លែង​

បេក្ខជនទាំង ២ ភេទដែលមានអាយុច្រើនបំផុតត្រឹម ៣០ ឆ្នាំ និង មានសញ្ញាបត្រទាបបំផុតសមមូលកម្រិតបរិញ្ញាប័ត្រ អាចដាក់ពាក្យប្រឡងក្នុងក្របខណ្ឌ (ក) និង អាយុច្រើនបំផុត ២៨ ឆ្នាំមានសញ្ញាបត្រ ទាបបំផុតសមមូលកម្រិតមធ្យមសិក្សាប័ត្រភាគទី ២ អាចដាក់ពាក្យប្រឡងចូលក្នុងក្របខណ្ឌ (ខ) ។

ចំពោះក្របខណ្ឌ (ក) និង (ខ) ដែលប្រឡងជាប់អាចបម្រើការនៅទីស្តីការក្រសួងចំនួន ៦៨ កន្លែង និង ទៅបំរើការតាមខេត្តនានា សារុប ១០០ កន្លែង ។ ពាក្យសុំចូលរួមប្រឡងនឹងឈប់ទទួលនៅថ្ងៃទី ១៥ កញ្ញា ២០១៦ ។

ព័ត៌មានលម្អិត សូមតាមដានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ ៕

                                                                ដេវីត