ម៉ាសមុខផ្សំ​ពី​ប៉េងប៉ោះ និង​​ ​សម្រស់​ផ្ទៃមុខ​

6 Videos


មិត្តអ្នកអានប្រាកដជាបានដឹងច្បាស់ពីអត្ថប្រយោជន៍នៃផ្លែប៉េងប៉ោះចំពោះសុខភាពនិងសម្រស់ជាច្រើនមកហើយឬក៏មានដាំប៉េងប៉ោះក្នុងច្បារដំណាំតាមផ្ទះផងក៏មិនដឹងពុំនោះទេ អ្នកគួរចាប់ផ្តើមដាំប៉េងប៉ោះដោយខ្លួនឯងទើបអាចធានាបាន ១០០ ភាគរយថាគ្មានជាតិគីមីនិងអាចប្រើបានទាន់ចិត្តទៀតផង។ខាងក្រោមនេះគឺជាវិធី ៣យ៉ាងងាយៗសម្រាប់ ធ្វើរូបមន្តស្ប៉ាមុខដោយប្រើប៉េងប៉ោះជាគ្រឿងផ្សំសំខាន់ ៖

P9

ម៉ាសមុខផ្សំ​ពី​ប៉េងប៉ោះ និង​​ ​សម្រស់​ផ្ទៃមុខ​

១. ថូន័រត្រសក់ប៉េងប៉ោះ
គ្រឿងផ្សំ៖
 ត្រសក់កន្លះផ្លែ
 ប៉េងប៉ោះកន្លះផ្លែ
 ស្រាវ៉ូដកា ៦០មិល្លិលីត្រ
វិធីធ្វើ ៖ ហាន់ត្រសក់ និងប៉េងប៉ោះជាកង់ៗ ហើយដាក់ក្រឡុកក្នុងម៉ាស៊ីនជាមួយស្រាវ៉ូដកាឱ្យម៉ដ្ឋសព្វ រួចយកល្បាយនេះរក្សាទុកក្នុងទូរទឹកកក សម្រាប់ប្រើប្រាស់ រយៈពេល ១០ថ្ងៃ។
វិធីប្រើ ៖ បន្ទាប់ពីលុបលាងមុខស្អាតហើយ លាបល្បាយនេះលើផ្ទៃមុខ និងក ថ្នមៗ ទុកចោលប្រមាណ៥នាទី សឹមលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ។ វិធីនេះជួយឱ្យស្បែកតឹងណែន និងកម្ចាត់រាល់សារធាតុកខ្វក់ និងកម្ទេចកម្ទីនានាដែលកកស្ទះលើផ្ទៃមុខ។

២. ម៉ាសមុខប៉េងប៉ោះទឹកដោះគោ
គ្រឿងផ្សំ៖
 ប៉េងប៉ោះ ១ផ្លែ
 ស្លឹកជីអង្កាម ១ស្លាបព្រាបាយ
 ម្សៅមេកន្លះស្លាបព្រាបាយ
 ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ
វិធីធ្វើ៖ ដាំទឹកឱ្យពុះរួចបង់ប៉េងប៉ោះចូល។ ដាក់ទឹកដាំចុះពីចង្ក្រាន ទុកឱ្យត្រជាក់ រួចស្រង់ប៉េងប៉ោះមកបកសម្បក និងយកគ្រាប់ចេញ ដើម្បីយកសាច់មកប៉ន់ឱ្យម៉ដ្ឋ។ បុកស្លឹកជីអង្កាមលាយជាមួយប៉េងប៉ោះ បន្ទាប់មកថែមម្សៅមេ និងទឹកក្រូច ចាការស្រេច។
វិធីប្រើ ៖ យកល្បាយនេះលាបបំពោកលើមុខ ១០នាទី មុននឹងលាងទឹកចេញ។ គួរធ្វើ ៣ដង ក្នុងសប្តាហ៍។ វិធីស័ក្តិសមសម្រាប់ប្រភេទស្បែកខ្លាញ់។

៣. ប៉េងប៉ោះដើម្បីមុខស
គ្រឿងផ្សំ ៖
 ប៉េងប៉ោះ ១ផ្លែ
 ទឹកត្រសក់ ១ស្លាបព្រាបាយ
 ស្លឹកជីអង្កាម ៣/៤ ស្លាបព្រាបាយ
 ម្សៅស្រូវអូត ១ពែង (២២០ក្រាម)
 ទឹកដោះគោជូរ ២ស្លាបព្រាបាយ
វិធីធ្វើ ៖ បកឬចិតសម្បកប៉េងប៉ោះ និងឆ្កឹះគ្រាប់ចេញ បន្ទាប់មកប៉ន់ប៉េងប៉ោះ ហើយបន្ថែមទឹកត្រសក់ ម្សៅស្រូវអូត ស្លឹកជីអង្កាម (បុករួច) និងទឹកដោះគោជូរ លាយច្របល់ចូលគ្នាឱ្យសព្វជាល្បាយស្មើសាច់ ហើយខាប់ៗ។
វិធីប្រើ ៖ ល្បាយនេះអាចលាបលើផ្ទៃមុខ ក ស្មា ឬ ប្រអប់ដៃក៏បាន ទុកចោល២០នាទី រួចលាងចេញដោយប្រើទឹកក្តៅឧណ្ហៗ ៕ លក្ខិណា