Eiffel Tower​ បង្ហាញ​សញ្ញា​កាន់ទុក្ខ​ ISIS​ ប្រកាស​ថា​ អ្នក​វាយ​ប្រហារ​គឺ​ជា​ទាហាន​របស់​ខ្លួន​


ប៉មទួរអ៊ីហ្វែល (Eiffel Tower) ក្នុងទីក្រុង ប៉ារីស ប្រទេស បារាំង ត្រូវបានរៀបចំបំភ្លឺដោយភ្លើងពណ៌ទង់ជាតិ បារាំង ដើម្បីសម្ដែងការកាត់ទុក្ខចំពោះជនរងគ្រោះ ក្នុងការវាយប្រហារភេរវកម្មក្នុងទីក្រុង នីស (Nice) កាលពីថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្ស ៨៤ នាក់ អំឡុងពិធីបុណ្យជាតិរបស់ប្រទេស បារាំង ។

Eiffel Tower​ បង្ហាញ​សញ្ញា​កាន់ទុក្ខ​ ISIS​ ប្រកាស​ថា​ អ្នក​វាយ​ប្រហារ​គឺ​ជា​ទាហាន​របស់​ខ្លួន​

ចំណែកក្រុម ISIS នៅថ្ងៃសៅរ៍នេះ ក៏បានចេញមុខប្រកាសថា បុរសជនជាតិ ទុយណេស៊ី បុរសអាយុ៣១ ឆ្នាំឈ្មោះ មូហាម៉េត ប៊ូឡែល (Mohamed Bouhlel) ជាអ្នកបើករថយន្តធុនធ្ងន់សម្រុកចូលក្នុងហ្វូងមនុស្ស និងបាញ់រះ គឺជាទាហានម្នាក់ក្នុងក្រុមពួកគេ ក្រោមពលិកម្មបំពេញភារកិច្ចសម្លាប់មនុស្សក្រៅសាសនា ។

ការវាយប្រហារនេះ កើតឡើង៨ខែ ក្រោយការវាយប្រហារក្នុងទីក្រុង ប៉ារីស ធ្វើឡើងដោយអ្នកគាំទ្រISIS សម្លាប់មនុស្ស ១៣០ នាក់ ធ្វើឲ្យរដ្ឋាភិបាល ប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ន ហើយការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យរដ្ឋាភិបាល បារាំង បន្តដាក់ប្រទេសក្នុងភាពមានអាសន្នច្រើនខែទៀត ។

ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកបើកបររថយន្តឈ្មោះ មូហាម៉េត បូឡែល ហើយរកឃើញថា មានរថយន្ត ៤ គ្រឿង ដែលក្រុមភេរវកម្មរៀបចំធ្វើការវាយប្រហារ ដោយបើកបុកហ្វូងមនុស្ស ធ្វើឲ្យអាជ្ញាធរព្រួយបារម្ភថា អាចនឹងមានការវាយប្រហារផ្សេងទៀត ។

Eiffel Tower​ បង្ហាញ​សញ្ញា​កាន់ទុក្ខ​ ISIS​ ប្រកាស​ថា​ អ្នក​វាយ​ប្រហារ​គឺ​ជា​ទាហាន​របស់​ខ្លួន​

Eiffel Tower​ បង្ហាញ​សញ្ញា​កាន់ទុក្ខ​ ISIS​ ប្រកាស​ថា​ អ្នក​វាយ​ប្រហារ​គឺ​ជា​ទាហាន​របស់​ខ្លួន​

Eiffel Tower​ បង្ហាញ​សញ្ញា​កាន់ទុក្ខ​ ISIS​ ប្រកាស​ថា​ អ្នក​វាយ​ប្រហារ​គឺ​ជា​ទាហាន​របស់​ខ្លួន​

ប្រភព៖ kqube

  • Eiffel Tower​ បង្ហាញ​សញ្ញា​កាន់ទុក្ខ​ ISIS​ ប្រកាស​ថា​ អ្នក​វាយ​ប្រហារ​គឺ​ជា​ទាហាន​របស់​ខ្លួន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: