លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ នាំ​ទេយ្យទាន​ និង​ទៀនវស្សា ប្រគេន​ដល់​វត្ត​២​នៅ​ជាយក្រុង

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ នាំ​ទេយ្យទាន​ និង​ទៀនវស្សា ប្រគេន​ដល់​វត្ត​២​នៅ​ជាយក្រុង



ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អម​ដំណើរ​ដោយ​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ ​ និង​មានការ​ចូលរួម​ពី​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ដង្កោ លោក​ចៅសង្កាត់​ស្ដីទី​ លោក​-​លោកស្រី​ប្រធាន អនុប្រធាន​ភូមិ ព្រមទាំង​ក្រុម​យុវជន ​បាន​នាំ​យក​ទៀន​ព្រះវស្សា ព្រម​ជាមួយ​ទេយ្យវត្ថុ​ជាច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុន្នី​ស្ថិតក្នុង​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា​ ទេយ្យវត្ថុ​ ដែល​លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​ និង​មន្ត្រី​ក្រោមឱវាទ​បាន​នាំ​យក​ទៅ​ប្រគេន​ដល់​វត្ត​ទាំង​២​រួម​មានៈ ទៀនវស្សា​២​គូ​, មី​១០​កេស​, ទឹកក្រូច​១០​កែស​, ទឹក​សុទ្ធ​១០​កែស​, អង្ករ​១០​ការុង​ រួមទាំង​បច្ច័យ​ប្រគេន​ដល់​វត្ត​ទាំង​២​ខាងលើ និង​បាន​ផ្តល់​ថវិកា​ជូន​ដល់​តាជី យាយជី​ទាំង​២​វត្ត ​ព្រមទាំង​ក្រុមការងារ​យុវជន​ ដែល​បាន​ចូលរួម​ក្នុង​ឱកាស​នោះ​ផងដែរ សរុប​ជា​ទឹកប្រាក់​អស់​ចំនួន ៥​លាន​២​សែន​រៀល ដោយ​ក្នុង​នោះ​មួយ​វត្ត​ទទួល​បាន : ទៀនវស្សា​១​គូ​, មី​៥​កេស​, ទឹកក្រូច​៥​កេស​, ទឹក​សុទ្ធ​៥​កេស​, អង្ករ​៥​ការុង និង​បច្ច័យ​ក្នុង​មួយ​វត្ត​ចំនួន​៥០​ម៉ឺន​រៀល ដោយឡែក​តាជី យាយជី និង​យុវជន​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​ផងដែរ៕
លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ នាំ​ទេយ្យទាន​ និង​ទៀនវស្សា ប្រគេន​ដល់​វត្ត​២​នៅ​ជាយក្រុង

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ នាំ​ទេយ្យទាន​ និង​ទៀនវស្សា ប្រគេន​ដល់​វត្ត​២​នៅ​ជាយក្រុង