ឆ្មារ​ដាវ​កម្ពុជា​រង​ការ​គម្រាមកំហែង ​និង​ កំពុង​រង​ការជួញដូរ​ជា​អន្តរជាតិ​

6 Videos


អង្គការ WWF ប្រចាំប្រទេសកម្ពុជា បានសម្តែងការព្រួយបារម្មណ៍នៅក្នុងបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃនេះថា បានរកឃើញពួជអំបូឆ្មារដាវ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច កំពុងរង គ្រោះដោយការប្រមាញ់យកស្បែកទៅធ្វើជាពាណិជ្ជកិម្មអន្តរជាតិ ។

P9

ឆ្មារ​ដាវ​កម្ពុជា​រង​ការ​គម្រាមកំហែង ​និង​ កំពុង​រង​ការជួញដូរ​ជា​អន្តរជាតិ​

នៅក្នុងរូបថត ដែលបានបង្ហាញគឺវាជាសត្វឆ្មាដាវដែលថតបានតាមរយៈកាមេរ៉ាស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ។ ជារឿយៗយើងឧស្សាហ៍ឃើញដានពួកវាណាស់នៅក្នុងតំបន់នេះ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវរបស់យើងកម្រនឹងចាប់រូបភាពវាបានណាស់ ហើយយើងទាំងអស់គ្នា ពិតជារំភើបខ្លាំងណាស់ នាពេលនេះ ដែលបានឃើញសត្វឆ្មាដាវនេះបានយ៉ាងជិតបំផុត ។

ជាងនេះទៅទៀត យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ដោយសារក្រុមសត្វឆ្មាដាវទាំងនេះ កំពុងរងគ្រោះដោយការប្រមាញ់យកស្បែកទៅធ្វើជាពាណិជ្ជកម្មអន្តរជាតិ ។

តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ ដែលគាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិអង្គការ WWF- កម្ពុជាបានដាក់បង្កប់កាមេរ៉ាស្វ័យប្រវត្តិជាច្រើនអំឡុងពេលការសិក្សាស្រាវជ្រាវអំពីជីវចម្រុះនៅក្នុងតំបន់អភិរក្សរបស់យើង ៕

                                                                      សុថាត់