នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង

6 Videos


ស្ពានតាអោង គឺជាស្ពានបុរាណមួយវែងជាងគេក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវពីអង្គរទៅបាកាន ( ប្រាសាទព្រះខ័នកំពង់ស្វាយ ) កសាងឡើង នៅចុងសតវត្សទី១២ ដើមសតវត្សទី ១៣ ដែលគ្រឹះ និង តួរបស់វាធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃថ្មភក់ មាន បណ្តោយប្រវែង ៧៧ ម៉ែត្រ ទទឹង១៣ម៉ែត្រនិងកម្ពស់៦ម៉ែត្រ ។

P9

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង
នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង

លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្នស្ពានបុរាណនេះ កំពុងទ្រុឌទ្រោមយ៉ាងខ្លាំង ដែលបណ្តាល មកពីអាយុកាលផងនិងធម្មជាតិផង។ ជាពិសេសនៅរដូវវស្សា ទឹកតែងតែហូរ នាំកម្ទេច កម្ទី និង កំណាត់ឈើធំៗពីខាងលើធ្វើឲ្យកកស្ទះរន្ធតាដេវ និងបុកតួស្ពាន បណ្តាលឲ្យ តួស្ពានផ្នែកខាងជើងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង

ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុណាមួយដល់បេតិកភណ្ឌជាតិនេះ យើងបានខិតខំយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការអភិរក្សនិងថែទាំមានដូចជា ការដាំបង្គោលទប់ស្កាត់មិនឲ្យរថយន្តធន់ធ្ងន់ឆ្លងកាត់ ពោលគឺអនុញ្ញាតឲ្យរថយន្តធន់តូចចំណុះត្រឹមតែ៣តោនឆ្លងកាត់ប៉ុណ្ណោះ ។

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង

លោកប្រធាននាយកដ្ឋានបានបន្តឲ្យដឹងទៀតថា ជាមួយគ្នានេះដែរ នៅរៀងរាល់ខែ ក្រុមការងារអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តែងតែចុះទៅធ្វើការសម្អាតជា ប្រចាំនូវស្ពានបុរាណ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេងពីប្រាសាទបេងមាលាទៅដល់ទីប្រជុំជនខ្វាវ និង ស្ពានបុរាណ១១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ពីបាគងទៅដល់កំពង់ក្តី ដូចជាសម្អាតកម្ទេចកម្ទី និង កំណាត់ឈើ ដែលតែងតែកកស្ទះចរន្តទឹកហូរនៅតាមរន្ធតាដេវ កាត់សម្អាតកូនរុក្ខជាតិ ដែលដុះនៅក្បែរលើតួស្ពាន បុរាណ និង ចាក់ដីបំពេញក្រឡុកការពារការហូរច្រោះ ។

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង

ល។ ក្នុងគោលបំណងអភិរក្ស លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និង ដើម្បីបម្រើដល់វិស័យទេសចរណ៍ផងដែរ ៕

                                                                                      សុថាត

នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ថែ​ទាំ និង អភិរក្សស្ពានបុរាណតាអោង