Homeless World Cup៖ កម្ពុជា​លើ​កពា​ន Men’s Globe ក្រោយឈ្នះ​ស៊ុយ​អែត ៨-២ និពន្ធដោយ : រួបរួម       July-16-2016, 11:18 pm         246

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Homeless World Cup៖ កម្ពុជា​លើ​កពា​ន Men’s Globe ក្រោយឈ្នះ​ស៊ុយ​អែត ៨-២កម្ពុជា​បាន​យកឈ្នះ​ស៊ុយ​អែត ៨-២ ដើម្បីលើ​កពា​ន Men’s Globe ប្រ​ចាំឆ្នាំ២​០១៦ ក្នុងព្រឹត្តិការណ៍ Homeless World Cup ឆ្នាំ២០១៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដា។

យោងតា​មគេហទំព័រ Homeless World Cup ប្រធានក្រុម ចាន់ មិនា រកបាន៤គ្រាប់សម្រាប់ក្រុមកីឡាបាល់ទាត់គ្មានផ្ទះសម្បែងកម្ពុជា និងជាកីឡាករម្នាក់​ស្ថិតក្នុ​ងចំណោម​កីឡាករវ័យក្មេង​ជាងគេប្រចាំព្រឹត្តិការណ៍។

កម្ពុជា​បាន​យកឈ្នះ ហូឡង់ ២-១ ដោ​យបាល់ប៉េណា​ល់ទីក្រោយបញ្ចប់​លទ្ធផលស្មើ ៦-៦ នៅម៉ោ​ងធម្ម​តា នាវគ្គ១/៤ផ្តាច់ព្រ័ត្រ​ បន្ទាប់ម​កបានយកឈ្នះក្រុ​មអាមេរិក ៥-៣ នៅវគ្គពា​ក់កណ្តាលផ្តា​ច់ព្រ័ត្រ នៅមុនជ័​យជម្នះ ៨-២ លើស៊ុ​យអែត ដើម្បីលើក​ពាន Men’s Globe ប្រចាំព្រឹត្តិ​ការណ៍ Homeless World Cup ប្រចាំឆ្នាំ២០១៦ នៅស្កុ​តឡែន៕