ល្ងាច​នេះ​​ U16 កម្ពុជា ​ប៉ះ​ U16 ​ថៃ ​ប្រជែង​គ្នា​យក​លេខ​១​​ក្នុង​ពូល​ B

ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​​១៦​ឆ្នាំ​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ជើង​ឯក​ចាស់​ U16 ថៃ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះនៅ​ពហុកីឡដ្ឋាន​ជាតិ​​ដើម្បី​ប្រជែង​គ្នា​យក​តំណែង​លេខ​១​ក្នុង​ពូល​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ AFF Smart U16 Championship 2016។

 

ល្ងាច​នេះ​​ U16 កម្ពុជា ​ប៉ះ​ U16 ​ថៃ ​ប្រជែង​គ្នា​យក​លេខ​១​​ក្នុង​ពូល​ Bក្រុម U16 កម្ពុជា

 

វា​ជា​ជំនួប​ដ៏​សំខាន់ និង​តឹង​តែង​គួរ​ឲ្យ​អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ​ បន្ទាប់​ពី​ក្រុម​យុវជន​កម្ពុជា​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​​សម្រាប់​ពីរ​ប្រកួត​កន្លង​មក។ ចំណែក​U16 ថៃ​ជា​ជើង​ខ្លាំង​យូរ​មក​ហើយ​ និង​ជា​ម្ចាស់​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់​ទៀត​ផង។

 

ល្ងាច​នេះ​​ U16 កម្ពុជា ​ប៉ះ​ U16 ​ថៃ ​ប្រជែង​គ្នា​យក​លេខ​១​​ក្នុង​ពូល​ Bក្រុម U16 ថៃ

 

យុវជន​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ឈរ​លេខ​១​ក្នុង​ពូល​ B បន្ទាប់​ពី​២​ប្រកួត​កន្លង​មក​​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​ក្នុង​នោះ​ឈ្នះ​ក្រុម​ឡាវ​ ៣-១ និង​ឈ្នះ​ក្រុម​ប៊្រុយណេ​ ២-០។ បើ​ក្រុម​កម្ពុជា​ទប់​ត្រឹម​ស្មើ​ក៏​សង្ឃឹម​បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាក​ផ្តាច់​ព្រ័ត្រ​ដែរ។ អ្វី​ដែល​ជា​ផល​ចំណេញ​សម្រាប់​យុវជន​កម្ពុជា​​ចំពោះ​​ការ​ប្រកួត​ល្ងាច​នេះ​គឺ​កម្លាំង​ចិត្ត​អ្នក​គាំទ្រ និង​សម្រាក​បាន​ច្រើន​ថ្ងៃ។ ​ដោយ​ឡែក​ក្រុម​យុវជន​ថៃ​​​ដែល​ទើប​​សម្រាក​បាន​២​ថ្ងៃ​​កំពុង​ឈរ​លេខ​២​ ​តែ​មាន​៦​ពិន្ទុ​ដូច​កម្ពុជា ​ក្រោយ​ឈ្នះ​ទីម័រ​ខាង​កើត​ ៣-០ និង​ឈ្នះ​ ប៊្រុយណេ​១-០។ ​ក្រុម​ថៃ​ក៏​មិន​ខុស​ពី​កម្ពុជា​ដែរ​​គឺ​បាន​​​ត្រឹម​​ស្មើ​នឹង​កម្ពុជា​ក៏សង្ឃឹម​​ឡើង​វគ្គ​បន្ត​ដូច​គ្នា។

 

ល្ងាច​នេះ​​ U16 កម្ពុជា ​ប៉ះ​ U16 ​ថៃ ​ប្រជែង​គ្នា​យក​លេខ​១​​ក្នុង​ពូល​ Bគ្រូ​បង្វឹក​យុវជន​កម្ពុជា

 

សំដី​គ្រូ​បង្វឹក
លោក Inoue Kazunori  ​គ្រូ​បង្វឹក​កម្ពុជា​បាន​និយាយ​ថា​ ប្រសិន​បើ​អ្នក​គាំទ្រ​កម្ពុជា​ចូល​រួម​ទស្សនា​កាន់​តែ​ច្រើន​កុះករ​​ នោះ​ក្រុម​របស់​លោក​នឹង​លេង​កាន់​តែ​ល្អ​ខ្លាំង​ឡើង។ ល្ងាច​នេះ​សង្ឃឹម​ អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​ជាង​មុន។ លោក​​ចង់​​បង្កើត​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​វិស័យ​កីឡា​កម្ពុជា​ដើម្បី​ជូន​ពលរដ្ឋ​ខ្មែរ។

 

ល្ងាច​នេះ​​ U16 កម្ពុជា ​ប៉ះ​ U16 ​ថៃ ​ប្រជែង​គ្នា​យក​លេខ​១​​ក្នុង​ពូល​ B លោក Chaiyong Khumpian

 

លោក Chaiyong Khumpian ​គ្រូ​បង្វឹក​យុវជន​ថៃ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​យុវជន​របស់​លោក​​ដែល​មក​កម្ពុជា​នេះ​មិន​មែន​ជា​​ក្រុម​ដែល​ប្រកួត​មិត្តភាព​ចាញ់​ក្រុម​កម្ពុជា​កាល​​នៅ​លើ​ទឹក​ដី​ថៃ​នោះ​ទេ។ កាល​ប្រកួត​​មិត្តភាព​​ដាក់​ចម្រុះ​កីឡាករ​លេង​ច្រើន ប៉ុន្តែ​កូន​ក្រុម​របស់​លោក​មក​កម្ពុជា​នេះ​គឺ​​ផ្លាស់​ប្តូរ​ទាំង​ស្រុង។

 

មុន​ពេល​ក្រុម​កម្ពុជា​ប៉ះ​ថៃ​ម៉ោង​៦:៣០​នាទី​ល្ងាច ក៏​មាន​ការ​ប្រកួត​មួយ​គូ​ទៀត​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុមប៊្រុយណេ និង​ឡាវ។ ការ​ប្រកួត​ទាំង​ពីរ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ផ្សាយ​ផ្ទាល់​ដោយ MYTV ទាំង​ពីរ​គូ៕

 

ល្ងាច​នេះ​​ U16 កម្ពុជា ​ប៉ះ​ U16 ​ថៃ ​ប្រជែង​គ្នា​យក​លេខ​១​​ក្នុង​ពូល​ B

 

អត្ថបទ៖​ ជាន ចាន់រ៉ា​