វិធីធ្វើ៖ សម្លម្ជូរ​បន្លែ​ចម្រុះ​

6 Videos


គ្រឿងផ្សំ

P9

វិធីធ្វើ៖ សម្លម្ជូរ​បន្លែ​ចម្រុះ​

-បង្គាធំៗ ( វះយកសរសៃខ្មៅនៅខ្នងចេញ) ៥ កន្ទុយ
-ត្រីផ្ទក់ ១០០ ក្រាម
-ទឹកធម្មតា ៣ ចានចង្កឹះ
-ទឹកត្រី ១ ស្លាបព្រាបាយ
-ស្ករត្នោត ១ ស្លាបព្រាកាហ្វេ
-អម្ពិលទុំ ២ ស្លាបព្រាបាយ
-ទឹកក្រូចឆ្មារ កន្លះស្លាបព្រាបាយ
-ឆៃថាវ ១០ ដុំ ( ឆូតសាច់ចេញចំនួន ៥ ចន្លោះ កាត់កង់ៗឱ្យចេញជាក្បាច់ផ្កា )
-ការ៉ុត ១០ ដុំ ( ហាន់ដូចឆៃថាវ )
-សណ្តែកកួរ ៣ កួរ (ហាន់ជាកង់ៗ)
-ស្ពៃបូកគោ ៣ ធាង (ហាន់ជាកង់ៗ)
-ត្រកួនខ្ចី ៦ ដើម ( ហាន់ជាកង់ៗ )
-គ្រឿងម្ទេសបុក ១ ស្លាបព្រាបាយកន្លះ

វិធីផ្សំ និង ធ្វើគ្រឿងម្ទេសបុក

-ម្ទេសឆ្អើរ យកគ្រាប់ចេញរួចត្រាំទឹក ៧ ផ្លែ
-ម្រេច ១០ គ្រាប់
-ខ្ទឹមក្រហម ៧ មើម
-ខ្ទឹមស ៣ កំពឹស
-រំដេងហាន់ស្តើងៗ ៥ បន្ទះ
-ខ្ជាយ ៥ មើម
-សម្បកក្រូចសើច កន្លះស្លាបព្រាកាហ្វេ
-អំបិល ១ ស្លាបព្រាកាហ្វេ
-បុកម្រេចម៉ដ្ឋជាមួយម្ទេសឆ្អើរឱ្យម៉ដ្ឋ សឹម ដាក់គ្រឿងផ្សំដែលនៅសល់បុកឱ្យម៉ដ្ឋរួមគ្នា ។

វិធីធ្វើ
ស្ងោរត្រីឱ្យឆ្អិន រួចទុកឱ្យត្រជាក់បេះឆ្អឹងចេញយកតែសាច់ ហើយ យកទៅបុកឱ្យម៉ដ្ឋជាមួយគ្រឿងម្ទេសបុក ។
យកទឹកដែលស្ងោរត្រីទៅដាំឱ្យពុះ រួចបង់ត្រីដែលបុកហើយចូល កូរឱ្យសព្វទើបបន្ថែមរសជាតិជាមួយទឹកត្រី ស្ករ អម្ពិលទុំ និង ក្រូចឆ្មារ ។
បន្ទាប់មកបង់ឆៃថាវនិង ការ៉ុត រហូតជិតឆ្អិនទើបបង់បង្គា សណ្តែកកួរ ស្ពៃបូកគោ និង ត្រកួន ។
រង់ចាំឱ្យពុះទើបបិទភ្លើងដួសដាក់ចានទទួលទាន ៕