លោក គៀត ច័ន្ទថារិទ្ធ៖ នគរបាល២នាក់ ដែលស្ពាយកាំភ្លើងគំរាមបាញ់រះនៅហាង THE CORNER ត្រូវបានឃាត់ខ្លួន

(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ Fresh News ឱ្យដឹងថា នគរបាលពីរ នាក់ ដែលបង្កការអុកឡុកនៅហាងផឹកស៊ីយីហោ THE CORNER នៅផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ ដូនពេញនៅយប់មិញនោះ ត្រូវបាននគរបាលអគ្គស្នងការដ្ឋានឃុំខ្លួនហើយ បន្ទាប់ពីស្រាវជ្រាវរកឃើញអត្តសញ្ញាណនៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក គៀត ច័ន្ទថារិទ្ធ៖ នគរបាល២នាក់ ដែលស្ពាយកាំភ្លើងគំរាមបាញ់រះនៅហាង THE CORNER ត្រូវបានឃាត់ខ្លួន

លោកនាយឧត្តមសេនីយ៍ឲ្យដឹងថា នគរបាលទាំងពីរនាក់នោះ នឹងត្រូវរងពិន័យតាមច្បាប់នគរបាល។ លោកថា «អគ្គស្នងការបានចាត់ ចែងស្រាវជ្រាវ ហើយបានរកឃើញភា្លម និង បានចាត់ចែងដាក់ពិន័យតាមច្បាប់បទបញ្ជាស្តីពីវិន័យនគរបាលហើយ»។

សូមជម្រាបថា នៅម៉ោង ១៖២០នាទីយប់រំលងអាធ្រាត្រាឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ មានជនទំនើងមួយក្រុមមានទាំង នគរបាលស្លៀកឯកសណ្ឋានពីរនាក់ផងដែរ បានស្ពាយកាំភ្លើង AK ហើយស្រែកថា «អញមកពីអគ្គ…» ជិះម៉ូតូណៃហតពាក់ស្លាកលេខ នគរបាល 1-1637 មកគំរាមបាញ់រះទៅលើភ្ញៀវ ដែលជាគូជម្លោះនៅក្នុងហាងផឹកស៊ីពេលរាត្រីយីហោ THE CORNER មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ហេតុការណ៍នេះ បានធ្វើឲ្យម្ចាស់ហាង និងភ្ញៀវ ព្រមទាំងប្រជាពលរដ្ឋនៅក្បែរហាង ភ័យឡើងព្រលឹងចុងសក់។

សាក្សី បានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា «នៅយប់មិញនេះ ស្ថិតនៅហាង THE CORNER ដែលជាតំបន់ភ្ញៀវទេសចរ ឆ្លងកាត់ស្ទើរទល់ភ្លឺនោះ ស្រាប់តែមានជនទំនើងពីរនាក់ជិះម៉ូតូ ម៉ាកសេ១២៥ ស្លាកលេខ ភ្នំពេញ1AF-7604 បានមកផឹកក្នុងហាង ខាងលើ។ បន្ទាប់ពីផឹកស្រវឹងពួកគេក៏បញ្ចេញ សកម្មភាពច្រងេងច្រងាង ធាក់តុកៅអី ស្រែកឡូឡា ចង់បង្កហិង្សាជាមួយភ្ញៀវ ដែលផឹក ស៊ីក្បែរគ្នា ពេលនោះម្ចាស់ហាងក៏ទៅឃាត់និយាយ លួងលោមដើម្បីកុំឲ្យមានជម្លោះ ធ្ងន់ធ្ងរក៏ជនទាំងនោះក៏ជិះម៉ូតូចេញទៅ»។

សាក្សីបានបន្តទៀតថា មួយសន្ទុះក្រោយមកគេបាននាំបក្ខពួកជាប៉ូលិស មានទាំងឯកសណ្ឋាន និង ជិះម៉ូតូណៃហត ស្លាកលេខនគរបា ល 1-1637 មកស្រែកឡូឡាពេញមុខហាង រកវាយម្ចាស់ហាង និងដកកាំភ្លើងម៉ាក AK ពីបក្ខពួកបម្រុងបាញ់រះមកលើភ្ញៀវទេសចរនៅ បរិវេណខាងក្រៅហាង ថែមទាំងស្រែកថា «អញមកពីអគ្គ… ហ្ហែងឆាប់ហៅភ្ញៀវមកលត់ជង្គង់ សុំទោសអញភ្លាម បើមិនចឹងទេអញ បាញ់ងាប់ទាំងអស់ ហាងហ្ហែងនឹងបិតឆាប់ៗ…»។

ពេលនោះ ម្ចាស់ហាងខំសម្រួលអង្វរយ៉ាងណា ក៏ជនពាក់អាវក្រឡាការ៉ូនោះមិនស្តាប់ដែរ ហើយថែមទាំងរកវាយទៀតផង ដោយមាន មនុស្សចោមរោមមើលច្រើន ជនទំនើងទាំងនោះ បាននាំគ្នាជិះម៉ូតូចេញទៅបាត់ ដោយបន្សល់ពាក្យគំរាមថា «ចាំតិចទៀតអញមក, ប្រយ័ត្នខ្លួនពួកហ្ហែង..»៕
លោក គៀត ច័ន្ទថារិទ្ធ៖ នគរបាល២នាក់ ដែលស្ពាយកាំភ្លើងគំរាមបាញ់រះនៅហាង THE CORNER ត្រូវបានឃាត់ខ្លួន

លោក គៀត ច័ន្ទថារិទ្ធ៖ នគរបាល២នាក់ ដែលស្ពាយកាំភ្លើងគំរាមបាញ់រះនៅហាង THE CORNER ត្រូវបានឃាត់ខ្លួន

លោក គៀត ច័ន្ទថារិទ្ធ៖ នគរបាល២នាក់ ដែលស្ពាយកាំភ្លើងគំរាមបាញ់រះនៅហាង THE CORNER ត្រូវបានឃាត់ខ្លួន

ប្រភព៖ Freshnewsasia

  • លោក គៀត ច័ន្ទថារិទ្ធ៖ នគរបាល២នាក់ ដែលស្ពាយកាំភ្លើងគំរាមបាញ់រះនៅហាង THE CORNER ត្រូវបានឃាត់ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/17  Category:កំសាន្ត
Tags: