មន្ត្រីប៉ូលីសចិត្តក្តៅ បាញ់ពលរដ្ឋ ៣គ្រាប់ បណ្ដាលឲ្យស្លាប់ នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលល្ងាចថ្ងៃទី១៦ ខែកក្ដដាឆ្នាំ២០១៦ បរុសម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាញ់ចំនួន ៣គ្រាប់បណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់ ក្នុងថ្លុកឈាម ក៏ព្រោះតែជនរងគ្រោះប្រុងប្រើហិង្សាលើនគរបាល។

លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ណា អាយុ២០ឆ្នាំ បានវាយទៅលើឈ្មោះ ហ៊ី ដែលជាមន្រ្តីនគរបាលប៉ុស្តិ៍បណ្ដាលឲ្យរងរបួស។ខណះនោះកម្លាំងនគរបាលមានគ្នាចំនួន៣នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហើយបានបាញ់សំឡុត ដោយគ្រាប់ ទី១បាញ់ឡើងលើ គ្រាប់ទី២បាញ់ឡើងលើ តែជនរងគ្រោះនៅតែដើរចូល ថែមទាំងមានប្រនុង ១ផង ដែរ ហើយបានវាយត្រូវដៃឈ្មោះ ទួន លីន ជាមន្រ្តីនគរបាល ទើបឈ្មោះ ហ៊ី បាញ់គ្រាប់ ទី៣ បណ្ដាលឲ្យផ្លាតត្រូវច្អឹងជំនី ជនរងគ្រោះបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង»។

ក្រោយកើតហេតុ មន្រ្តីនគរបាលដែលបាញ់សម្លាប់ពលរដ្ឋ ត្រូវបានឃាត់ខ្លួន ដើម្បី ចាត់ការតាមច្បាប់ ក្រោយមានបញ្ជាភ្លាមៗ ពីលោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការខេត្ត ខេត្តក្រចេះ ៕

មន្ត្រីប៉ូលីសចិត្តក្តៅ បាញ់ពលរដ្ឋ ៣គ្រាប់ បណ្ដាលឲ្យស្លាប់ នៅខេត្តក្រចេះ