​ភ្លេច​ចាក់​ថ្នាំ​តេតាណូស ក្នុងពេល​មាន​ផ្ទៃពោះ គួរ​បារម្ភ​ដែរឬទេ​?

​ភ្លេច​ចាក់​ថ្នាំ​តេតាណូស ក្នុងពេល​មាន​ផ្ទៃពោះ គួរ​បារម្ភ​ដែរឬទេ​?


​ភ្លេច​ចាក់​ថ្នាំ​តេតាណូស ក្នុងពេល​មាន​ផ្ទៃពោះ គួរ​បារម្ភ​ដែរឬទេ​?

​នេះ​គឺជា​ហេតុផល​មួយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​បាន​ណែនាំ​ឲ្យ​ចាក់​ថ្នាំ​តេតាណូស ក្នុង​ត្រីមាស​ទី​ពីរ​។ ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណូស ត្រូវ​ចាក់​អាច​ការពារ​ម្តាយ និង​កូន​ពី​ការបង្ក​រោគ ដោយ​ជំងឺ​នេះ​បាន​។ យ៉ាងណាមិញ មាន​ឱកាស​ច្រើន​ណាស់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ភ្លេច​ចាក់ ឬ​មិន​ព្រម​ចាក់​ដោយសារ​តែ​ការខ្លាច​ម្ជុល​។ ស្ត្រី​គ្រប់រូប ត្រូវតែ​ចាក់​ថ្នាំ​វ៉ាក់សាំង ការពារ​ជំងឺ​តេតាណូស ក្នុង​ត្រីមាស​ទី​២ ដើម្បី​ការពារ​កូន និង​ម្តាយ​ខ្លួនឯង ពី​ការបង្ក​រោគ​របស់​ជំងឺ​នេះ​។ ចូរ​ចាំ​ថា ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​មួយ ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ថយចុះ និង​ត្រូវការ​ការប្រុងប្រយ័ត្ន ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។

​ការបង្ក​រោក​ដោយ​ជំងឺ​តេតាណូស អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​របស់​មនុស្ស និង​អាច​មាន​គ្រោះថ្នាក់​បាន​។ អង់ទីគ័​រ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ នឹង​បង្កើត​ជា​រូបរាង ក្រោយពី​ចាក់​វ៉ាក់សាំង​ដល់​កូន ទោះបីជា​គេ​កើត​បាន រយៈពេល​ពីរ​បី​ខែ​ហើយ​ក៏​ដោយ​។ ដូច្នេះ បើសិន​ជា​អ្នក​ភ្លេច​ចាក់​វ៉ាក់សាំង​នេះ មាន​រឿង​មួយ​ចំនួន​តូច ដែល​អ្នក​គួរតែ​ធ្វើ ៖

  • ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​លឿន និង​ពិនិត្យមើល​ថា​តើ អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​លឿន​ប៉ុណ្ណា​
  • ​បើសិន​ជា​អ្នក​ធ្លាប់​ចាក់​ម្តង ហើយ​ក៏​ភ្លេច​ចាក់​ជា​លើក​ទី​ពីរ តាម​ពេលវេលា​ដែល​កំណត់​នោះ កុំ​បារម្ភ​អី ចូរ​ទៅឲ្យ​ពេទ្យ​ចាក់​ម្តង​ទៀត​ទៅ​។ អ្នក​អាច​នឹង​ចាក់​ម្តងទៀត​បាន ទោះបីជា​រំលង​ថ្ងៃ​កំណត់​តិចតួច​ក៏​ដោយ​។​
  • ​ចូរ​ទៅ​ជួប​ពេទ្យ បើសិនជា​អ្នក​មាន​របួស ឬ​ស្នាម​ជាំ​ក្នុងពេល​មាន​ផ្ទៃពោះ និង​មិន​បាន​ចាក់​ថ្នាំ​ការពារ​ជំងឺ​តេតាណូស​៕

ប្រភព៖ www.thehealthsite.com

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។