Homeless World Cup៖ កម្ពុជា​លើ​កពា​ន Men’s Globe ក្រោយឈ្នះ​ស៊ុយ​អែត ៨-២

កម្ពុជាបានយកឈ្នះស៊ុយអែត ៨-២ ដើម្បីលើកពាន Men s Globe ប្រចាំឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ Homeless World Cup ឆ្នាំ២០១៦ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដា។

យោងតាមគេហទំព័រ Homeless World Cup ប្រធានក្រុម ចាន់ មិនា រកបាន៤គ្រាប់សម្រាប់ក្រុមកីឡាបាល់ទាត់គ្មានផ្ទះសម្បែងកម្ពុជា និងជាកីឡាករម្នាក់ស្ថិតក្នុងចំណោមកីឡាករវ័យក្មេងជាងគេប្រចាំព្រឹត្តិការណ៍។

កម្ពុជាបានយកឈ្នះ ហូឡង់ ២-១ ដោយបាល់ប៉េណាល់ទីក្រោយបញ្ចប់លទ្ធផលស្មើ ៦-៦ នៅម៉ោងធម្មតា នាវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់មកបានយកឈ្នះក្រុមអាមេរិក ៥-៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅមុនជ័យជម្នះ ៨-២ លើស៊ុយអែត ដើម្បីលើកពាន Men s Globe ប្រចាំព្រឹត្តិការណ៍ Homeless World Cup ប្រចាំឆ្នាំ២០១៦ នៅស្កុតឡែន។

តារាងចំណាត់ថ្នាក់ប្រទេស Men s Globe ប្រចាំព្រឹត្តិការណ៍ Homeless World Cup ឆ្នាំ២០១៦៖
-ជើងឯក៖ កម្ពុជា
-លេខ២៖ ស៊ុយអែត
-លេខ៣៖ សហរដ្ឋអាមេរិក
-លេខ៤៖ កូតឌីវ័រ
-លេខ៥៖ ហូឡង់
-លេខ៦៖ ស្វ៊ីស
-លេខ៧៖ អូស្ត្រាលី
-លេខ៨៖ អូទ្រីស៕

អត្ថបទពី ថ្មីៗ


Related Posts