ង​ងឹ​ត​ពេក ! លប​កាប់​ច្រឡំ​ចំបង​ប្រុង​បង្កើត​ខ្លួនឯ​ង

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​យប់​ងងឹត​ពេក ធ្វើ​ឲ្យ​ជន​ដៃដល់​កាប់​១​ចបច្រឡំ​មនុស្ស​បណ្ដាល​ឲ្យ​ចំ​គុម្ពត្រចៀក​ឆ្វេង​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ជើងវត្ត សង្កាត់​វិហារ​ហ្លួង ក្រុង​សួង ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្អូនថ្លៃ ឈ្មោះ ថោ​ង វ​ណ្ណា ហៅ ម៉ិ អាយុ​២៣​ឆ្នាំ និង​បងថ្លៃ​ប្រុស​ឈ្មោះ ប៉ុន ឌី​ន ហៅ បេង អាយុ​៣៧​ឆ្នាំ បាន​នាំ​គ្នា​ផឹកស៊ី​នៅផ្ទះ លុះ​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន​ក៏​ទាស់​ពាក្យ​សម្តី​គ្នា​រហូត​ប្អូនថ្លៃ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក៏​បាន​វាយ​បងថ្លៃ​ឡើង​ខៀវ​ភ្នែក​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន បន្ត​ទៀត​ថា ដោយ​ឃើញ​បងថ្លៃ​និង​ប្អូនថ្លៃ​ឈ្លោះ​គ្នា​បែប​នេះ ឈ្មោះ ថោ​ង សំអាត ត្រូវជា​បងប្រុស​បង្កើត​របស់​ឈ្មោះ ថោ​ង វ​ណ្ណា ហៅ ម៉ិ ក៏​បាន​មក​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា ។ ពេល​នោះ​ឈ្មោះ ថោ​ង វ​ណ្ណា ហៅ ម៉ិ ក៏​បាន​ចុះ​មក​ដី​មុន​ទាំង​មិន​អស់​កំហឹង​ រួច​​ក៏​​ទៅ​យក​ចបកាប់​ត្រៀម​ទុក​ចាំ​កាប់​បងថ្លៃ​ឈ្មោះ ប៉ុន ឌី​ន ប៉ុន្តែ​ដោយ​យប់​ងងឹត​ពេក​​ហើយ​បង​ប្រុស​ខ្លួន​ចុះ​មក​មុន ​ក៏​កាប់​ច្រឡំ​ចំ​បងប្រុស​ខ្លួនឯង​ឈ្មោះ ថោ​ង សំអាត ចំ​ក្រោម​គុម្ពត្រចៀក​ឆ្វេង​បណ្ដាល​ឲ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វិហារ​ហ្លួង​ចុះ​មក​ចាប់ខ្លួន​ជន​ដៃដល់​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង​ភ្លាម​ៗ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ឈ​ន សុ​ធន អធិការ​នគរបាល​ក្រុង​សួង​បញ្ជាក់​ថា ជំនាញ​ព្រហ្មទណ្ឌ​កំពុង​តែ​បំពេញ​នីតិវិធី​ច្បាប់ រួម​ជាមួយនឹង​វត្ថុ​តាង​ចបកាប់ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  បុរសម្នាក់ត្រូវជាបងថ្លៃ ត្រូវជនដៃដល់ជាប្អូនថ្លៃ កាប់១ពូថៅចំក្បាល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០១៦ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះ និង ជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់១ពូថៅនោះ មានឈ្មោះ ឃុត ឃាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។ រីឯជនដៃដល់ជាប្អូនថ្លៃនោះ មានឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។

លោកអធិការបានបន្តថា ជនរងគ្រោះ និង ជនដៃដល់ជាបងប្អូនថ្លៃ ដោយប្រពន្ធ និង ប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា ។ លោកអធិការបានបន្តទៀតថា ករណីឃាដកម្មដែល ឈានដល់កាប់ ១ពូថៅចំក្បាលពីក្រោយ បណ្តាលឲ្យស្លាប់បងថ្លៃនេះ បណ្តាលមកពីទំនាស់ក្នុងគ្រួសារបន្តិចបន្ទួចទើបឈានដល់យកខ្លាំងរៀងៗខ្លួន ។ ក្រោយពេលកើតហេតុជនដៃដល់ បានរត់គេចខ្លួនបាត់ ហើយសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃណី ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ង​ងឹ​ត​ពេក ! លប​កាប់​ច្រឡំ​ចំបង​ប្រុង​បង្កើត​ខ្លួនឯ​ង

ង​ងឹ​ត​ពេក ! លប​កាប់​ច្រឡំ​ចំបង​ប្រុង​បង្កើត​ខ្លួនឯ​ង

ង​ងឹ​ត​ពេក ! លប​កាប់​ច្រឡំ​ចំបង​ប្រុង​បង្កើត​ខ្លួនឯ​ង

ង​ងឹ​ត​ពេក ! លប​កាប់​ច្រឡំ​ចំបង​ប្រុង​បង្កើត​ខ្លួនឯ​ង