អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់​ធី សារភាព​មាន​អ្នកថ្មី​!

6 Videos

ក្រោយពីផ្តាច់ពាក្យជាមួយ លោក សៀង តារាសម្ជស្ស មិនទាន់បានប៉ុន្មានផង ពេលនេះ អតីតតារា សម្តែង ម៉ៅ សុខចាន់ធី បានសារភាពថា អ្នកនាងមានអ្នកថ្មី ដែលពេលនេះកំពុងស្វែងយល់ចិត្តថ្លើមគ្នាទៅ វិញទៅមក ។ ប្រសិនទំនាក់ទំនងកាន់តែប្រសើរអ្នកនាងនិងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ទៅតាម ប្រពៃ ណីខ្មែរ ។

P9

អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់​ធី សារភាព​មាន​អ្នកថ្មី​!

គេនៅចាំបានថា កាលពីឆ្នាំមុនអតីតតារាសម្តែង ម៉ៅ សុខចាន់ធី បានចុះមកស្រុកខ្មែរដែលពេលនោះ អ្នកនាងក៏បានភ្ជាប់ពាក្យជាមួយលោក សៀង តារាសម្ជស្ស ក្រោមការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈ ជាច្រើន។ប៉ុន្តែគួរអោយស្តាយភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានផង ក៏ប្រេះឆាទៅវិញ ។ ក្នុងនោះ ម៉ៅ សុខចាន់ធី បាន ប្រាប់ថា ការបែកបាក់គ្នានេះ ដោយសារអតីតគូដណ្តឹងរបស់អ្នកនាងជាមនុស្សពូកែប្រច័ណ្ឌមិនជឿទុកចិត្តនិងចង់ឈ្នះជាមួយអ្នកនាង ។តែពេលនេះបានដោះស្រាយចប់ហើយ ហើយអតីតគូដណ្តឹងក៏បានវិលទៅរួមរស់នៅជាមួយភរិយា របស់លោកវិញដែរ ។

អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់​ធី សារភាព​មាន​អ្នកថ្មី​!

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះ មានការបង្ហើបថា អ្នកនាង ម៉ៅ សុខចាន់ធី រកឃើញដៃគូរថ្មី ជាបុរសវ័យកណ្តាលម្នាក់ ដែលអាជីពជាអ្នកជំនួញ ។ អតីតតារាសម្តែងវ័យកណ្តាល រូបនេះទទួលស្គាល់ថា ជាការពិតអ្នកនាងពិតជាមានទំនាក់ទំនង ជាមួយ បុរសម្នាក់ ដែលមានឈ្មោះថា រិទ្ធី សក្តិ ពេលនេះកំពុងមើលចិត្តថ្លើមគ្នាទៅវិញទៅមក ។ ក្នុងនោះអ្នកនាងម៉ៅ សុខចាន់ធី ក៏បានសរសើរថា ដៃគូរថ្មីរបស់អ្នក នាងជាមនុស្សប្រុសល្អមិនចេះប្រចណ្ឌ័និងយល់ចិត្ត អ្នកនាង បានច្រើន ។

អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់​ធី សារភាព​មាន​អ្នកថ្មី​!

ម៉ៅ សុខចាន់ធី បានប្រាប់ថា ដោយសារមិនចង់ជួបរឿងខកចិត្តដូចលើកមុននោះ អ្នកនាងសុំ ពេលមើលចិត្តថ្លើមគ្នាអោយបានយូរបន្តិច មុននិងឈានដល់ការរៀបការ ។ គូស្នេហ៍ថ្មីរបស់ ម៉ៅ សុខចាន់ធី ជាអ្នកជំនួញ លោកមានហាងលក់សម្លៀកបំពាក់នៅប្រទេសថៃ ។ តាមពិតអ្នកនាងបានស្គាល់ដៃគូរថ្មីមុនស្គាល់ អតីតគូដណ្តឹង តែកាលណោះមិនបានទំនាក់ទំនងរឿងស្នេហាអ្វីទេ ហើយអ្នកនាង ទើបតែចាប់ផ្តើមទំនាក់ទំនងគ្នា ក្រោយពេលបែកបាក់ជាមួយ គូដណ្តឹង ។

អតីត​តារា​សម្តែង ម៉ៅ សុខ​ចាន់​ធី សារភាព​មាន​អ្នកថ្មី​!

ទោះបីជាបានចាកចេញទៅរស់នៅអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែអ្នកនាងម៉ៅ សុខចាន់ធី នៅ តែស្រលាញ់សិល្បៈ។ជាក់ស្តែងនៅពេលមកលេងស្រុកខ្មែរអ្នកនាងមិនភ្លេចនិងបង្ហាញមុខនៅតាមឆាក តន្ត្រីនៃស្ថានីយទូរទស្សន៍នានានោះឡើយ ។ អ្នកនាងនៅតែមានរូបសម្រស់ស្រស់ស្អាតគួរអោយស្រលាញ់ ៕ ចេនី