​គ្រាន់​តែ​ដាក់​វា​ចូលទៅ​ក្នុង​អាង​ងូតទឹក អ្នក​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​

​គ្រាន់​តែ​ដាក់​វា​ចូលទៅ​ក្នុង​អាង​ងូតទឹក អ្នក​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​


​គ្រាន់​តែ​ដាក់​វា​ចូលទៅ​ក្នុង​អាង​ងូតទឹក អ្នក​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​

​ដោយសារ​តែ​ទឹក​ក្តៅឧណ្ណៗ មាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការព្យាបាល ការ​ងូតទឹក​ក្តៅ​គឺ​កាន់តែ​អាច​ធ្វើឲ្យ​ចរន្តឈា​មរត់​បាន​ល្អប្រសើរ ជម្រុញ​ដល់​កត្តា​មេតាបូលីស និង​ការ​បឺត​ស្រូប​យក​សារជាតិ​រ៉ែ​ផ្សេងៗ​ទៀត​បាន​យ៉ាង​ល្អ​ផង​ដែរ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​បន្ថែម​សារធាតុ​ទាំងនេះ ទៅក្នុង​ទឹក​ក្តៅឧណ្ណៗ​នេះ នោះ​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍ នៃ​ការព្យាបាល​ជំងឺ​រុំាំរ៉ៃ​មួយ​ចំនួន​ដូចជា ៖ បញ្ហា​ផ្លូវ​រំលាយ​អាហារ​, ទល់​លាមក​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺថ្លើម​ជាដើម ។​

​អ្នក​គ្រាន់តែ​ដាក់​នូវ​ប្រភេទ​អំបិល Epsom, អំបិល​សមុទ្រ​, ម្ស៉ៅ baking soda ,​ខ្ញី និង​ទឹកខ្មេះ ឬ​ប្រេង essential ដទៃទៀតៗ ទៅតាម​ជម្រើស​របស់​អ្នក ទៅក្នុង​អាង​ងូតទឹក​ក្តៅឧណ្ណៗ នោះ​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ។​ការ​ងូតទឹក​ត្រាំ​ក្នុង​អាង ដែល​ផ្សំ​នូវ​ល្បាយ​ទាំងនេះ គឺ​ត្រូវបាន​ហៅ​ថា​ការព្យាបាល​ដោយ​ស្ប៉ា ដែល​វា​អាច​នឹង​ជួយ​សម្រាល​ដល់​ការ​ចុក​ចង្កេះ ជា​ពិសេស​បើ​អ្នក​ដាក់​វា​ក្នុង​សីតុណ្ហភាព​ខ្ពស់ ។​

លើសពីនេះ​ទៀត កំហាប់​នៃ​សារធាតុ​រ៉ែ និង​ទឹ​កក្តៅ​គឺ​មាន​ប្រសិទ្ធភាព​វិជ្ជមាន​ទៅលើ​សន្លាក់ និង​សាច់ដុំ​ដែល​អាច​ឲ្យ​វា​ធ្វើការ​រួមគ្នា​បានល្អ និង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​។​
​វា​នឹង​ជួយ​កាត់បន្ថយ​ការ​រលាក កាត់បន្ថយ​ការឈឺចាប់​រាងកាយ​, បញ្ចេញ​ជាតិពុល​, ជួយ​សម្រាល​ការឈឺចាប់​របួស និង​បង្កើន​ចរន្តឈាម​រត់ ធ្វើឲ្យ​ស្បែក​ម៉ដ្ឋ​ទន់​រលោង និង​ព្យាបាល​ជំងឺ​សើរ​ស្បែក​ផ្សេងៗ​បាន​ទៀត​ផង​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។