Berdych ដក​ខ្លួន​ពី​អូឡាំពិក​ដោយសារ​ជំងឺ Zika

កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី ៨ លើ​លោក Tomas Berdych បាន​សម្រេច​ចិត្ត​ដក​ខ្លួន​សម្រាប់​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ។

 

Berdych ដក​ខ្លួន​ពី​អូឡាំពិក​ដោយសារ​ជំងឺ Zika

 

ការ​ដក​ខ្លួន​នេះ ដោយសារ​ការ​បារម្ភ​ពី​ជំងឺ Zika ដែល​កំពុង​រាតត្បាត​ដែល​នាំ​ឲ្យ​ប៉ះពាល់​​ដល់​​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​នេះ។

 

Berdych បាន​និយាយ​ថា ការ​ដក​ខ្លួន​នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ពិបាក តែ​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​នឹង​យល់​ពី​ហេតុផល​នេះ។

 

Berdych ជា​កីឡាករ​វាយ​កូន​បាល់​ទី ៣ ដែល​បាន​ដក​ខ្លួន​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​កីឡាករ​លំដាប់​កំពូល​ពី​ររូប Simona Halep និង Milos Raonic ក៏​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​នៅ​វិនាទី​ចុុងក្រោយ ដោយ​សារ​បារម្ភ​ពី​ការ​រីករាលដាល​នៃ​ជំងឺ Zika ដោយ​ឆ្លង​​ពី​សត្វ​មូស។

 

ប្រភព៖ BBC