អគ្គិសនី​ស្ទឹង​ត្រែង​ផ្តាច់​ចរន្ត​មួយ​ថ្ងៃ

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​អគ្គិសនី​ស្ទឹង​ត្រែង​បាន​ចេញ​សេចក្តី​ប្រកាស​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ថា នឹង​មានការ​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ពេញ​មួយ​ថ្ងៃ​ទូ​ទាំង​ខេត្ត​ស្ទឹង​ត្រែ លើកលែងតែ​ក្រុង​ស្ទឹង​ត្រែង មាន​ប្រើប្រាស់​នៅ​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ​។

តាម​លិខិត​ជូនដំណឹង​របស់​អាជ្ញាធរ​អគ្គិសនី​ស្ទឹង​ត្រែង​បាន​ជូនដំណឹង​ថា នៅ​ថ្ងៃអាទិត្យ ទី​១៧ កក្កដា​២០១៦ ចាប់ពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ដល់​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ដដែល ដើម្បី​តម្លើង Auto Recloser 630, 03Phase, 50Hz, Including all Accessories, 24KV ចំនួន​២​គ្រឿង ស្ថិត​នៅ​ចំណុច​ចំការ​ដូងប្រេង ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង  និង​នៅ​ច្រកព្រំដែន​ត្រពាំង​គ្រៀល​។

អាជ្ញាធរ​អគ្គិសនី​ស្ទឹង​ត្រែង​ក៏​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​លិខិត​ជូនដំណឹង​ដែរ​ថា អគ្គិសនី​ស្ទឹង​ត្រែង​នឹង​ត​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​ប្រើប្រាស់​វិញ​ទៅ​តាម​ការ​ជាក់ស្តែង​នៅ​ពេល​ការងារ​អង្គភាព​ត្រូវ​បាន​បញ្ចប់​៕