ហ្គេម​ Pokémon Go ពង្រីក​ដល់​ប្រទេស​​ចំនួន​ ២៦ ទៀត​ហើយ

ហ្គេម​ Pokémon Go បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ទៅ​ដល់​ប្រទេស​ចំនួន​ ២៦ ផ្សេង​ទៀត​ ដោយ​ភាគ​ច្រើន​ជា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប។

 

ហ្គេម​ Pokémon Go ពង្រីក​ដល់​ប្រទេស​​ចំនួន​ ២៦ ទៀត​ហើយ

 

ប្រទេស​ទាំង​នោះ​រួម​មាន​ អូទ្រីស​, បែលហ្សិក, ប៊ុលហ្គារី​, ក្រូអាត, ស៊ី​ព្រុស, សាធារណរដ្ឋឆេក​, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, ក្រិក, ហ្គ្រីនឡែន, ហុងគ្រី,  អ៊ីស្លង់, អៀរឡង់, ឡាតវី, លីទុយអានី, លុចហ្សំបួរ, ម៉ាល់តា, ហុឡង់ដ៍, ន័រវែស, ប៉ូឡូញ, រូម៉ានី, ស្លូវ៉ាគី, ស្លូវើនៀ, ស៊ុយអែត និង ស្វីស។

 

​​​​បើ​តាម​ការ​ផ្សព្វផ្សាយ​កន្លង​មក​ឲ្យ​ដឹង​ថា​ប្រទេស​ក្នុង​តំបន់​អាស៊ី​នឹង​អាច​លេង​ហ្គេម​ Pokémon Go ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ AndroidAuthority