​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​

6 Videos


តាមប្រភពព័ត៌មាន Daily Mail របស់អង់គ្លេសបានឲ្យដឹងថា កុមារា Ti You អាយុ ១១ ឆ្នាំ ជាជនជាតិ ឥណ្ឌូណេស៊ី ថ្វីត្បិតតែពិការដៃទាំង ២ ត្រឹមគល់ឃ្លៀក និង ពិការជើងទាំង ២ ត្រឹមគល់ភ្លៅក្តី ក៏គេនៅតែសប្បាយរីករាយក្នុងជីវិតរស់នៅមិនខុសពីកុមាដទៃដែលមានកាយសម្បទា និង មានលក្ខណៈគ្រប់គ្រាន់នោះ ឡើយ ។ កុមារា Ti You មានលក្ខណៈពិសេស គឺគេអាចប្រើចង្កាលេងឧបករណ៍ហ្គេមបានយ៉ាងស្ទាត់ជំនាញ ហើយក៏ជាល្បែងហ្គេមដែលគេចូលចិត្តផងដែរ ។

P9

​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​
​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​

កុមារា Ti You មានដើមកំណើតកើតនៅក្នុងខេត្ត Java ខាងលិច និងមានបងប្អូន ៥ នាក់ ហើយ Ti You គឺជាកូនពៅនៅក្នុងគ្រួសារ ។ ប៉ុន្តែបងប្អូនប្រុសស្រីទាំង ៤ នាក់ទៀតដែលធំពេញវ័យ គឺពួកគេបានបែក ទៅរស់នៅស្រុកផ្សេងៗគ្នា ។ ដូច្នេះមិនមានលទ្ធភាពជួយសម្រាលបន្ទុកឪពុកម្តាយក្នុងការជួយថែទាំប្អូនប្រុស ពិការនេះឡើយ ។

​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​

កាលពីម្តាយ Ti You មានផ្ទៃពោះ គឺមិនមានអ្វីចម្លែកខុសប្រក្រតីឡើយ ហើយក្រោយពេល សម្រាលកូនរួច ទើបបានដឹងថា កូនប្រុសពៅពិការដៃជើង ប៉ុន្តែក្រុមគ្រួសារនៅតែសប្បាយរីករាយ ព្រមទាំងអា ណិតស្រឡាញ់ និងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ទៀផង ។

​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​

នៅក្នុងថ្នាក់រៀនវិញ Ti You ជាសិស្សពូកែ ព្រោះរៀនត្រឹមថ្នាក់ទី ២ សោះអាចធ្វើលំហាត់ថ្នាក់ទី ៤ បាន ។ ដូច្នេះត្រូវបានអ្នកគ្រូប្រចាំថ្នាក់កោតសរសើរ និង អាណិតស្រឡាញ់ ។ ចំពោះ ថ្នាក់រៀនដែល Ti You រៀននោះ គឺមានសិស្សតែ ២៤ នាក់ប៉ុណ្ណោះ ។ ដូច្នេះ ហើយទើបអ្នកគ្រូប្រចាំថ្នាក់មានពេលវេលាច្រើនក្នុងការថែទាំ Ti You ។ ម្យ៉ាងទៀត Ti You មិនអាចទៅណាមកណាតែម្នាក់ឯងបានឆ្ងាយ ដោយគ្រាន់តែបានរំកិលខ្លួនបានទីជិតៗតែប៉ុណ្ណោះ ។

​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​

នៅសាលារៀន Ti You ត្រូវបានសិស្សរួមថ្នាក់ជួយរុញរទេះឱ្យ ប្រសិនបើគេចង់ទៅណាមកណាម្តងៗ ។ ចំណែកឪពុកម្តាយរបស់ Ti You មានវ័យកាន់តែចាស់ និង មានជជំងឺរាំុរៃប្រចាំកាយ ដែលតាមពិតត្រូវទទួលបាននូវទឹកប្រាក់មួយចំនួនរបស់មូលនិធិជួយសង្គ្រោះមនុស្សវ័យចាស់ជរា តែជាយូរមកហើយពួកគាត់មិន ទាន់ទទួលប្រាក់អ្វីនោះទេ ៕

                                                                                       គ ឡេង

​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​

​អាសូរ​ជីវិត​តស៊ូ​របស់​កុមារា​ពិការ​គ្មាន​ដៃជើង​