គុណប្រយោជន៍ទាំង១៥យ៉ាងនៃផ្លែទទឹម

ផ្លែទទឹម​ វាជាប្រភេទផ្លែឈើពត៌ក្រហម​ ​ ដែលវាមានឥទ្ធិពលខ្លាំងដល់សម្រស់មិនថាក្រៅឬក៏ ​ក្នុងនោះទេ​ ប្រភេទគ្រាប់តូចៗដែលធ្វើឱ្យយើងងាយស្រួលនៅក្នុងការទទួលទានវា​ ព្រោះថាមានជាតិ ផ្អែមលាយជូរបន្តិច។ ​វាមិនត្រឹមតែជាប្រភេទនៃផ្លែឈើនោះទេ ​តែថែមទាំងជាឱសថសម្រាប់ធ្វើ​ការព្យាបាលមនុស្សទៀត។​ ខាងក្រោមនេះជាហេតុផលទាំង១៥ដែលអ្នកគួរតែទទួលទាននូវផ្លែទទឹម៖​១. ​អសមត្ថភាពផ្លូវភេទ៖ ផ្លែទទឹម​ អាមប្រឆាំងទៅនឹងអុកស៊ីតកម្ម ប្រឆាំងទៅនឹងជំងឺក្រិនសរ សៃឈាម​ ឬអសមត្ថភាពផ្លូវភេទ។​២. ​​ការកាត់បន្ថយនូវការរលាក​៖ ​នៅក្នុងផ្លែទទឹមសម្បូរទៅដោយ វីតាមីនសេ(C) ដែលអាចប្រ ឆាំងទៅនឹងការរលាកបានយ៉ាងមានប្រសិទ្ធភាព ដូចជា​​ ហឺត, ​ក្អក,ឈឺបំពង់ក និង ពិបាកដល់ការដក ដង្ហើមជាដើម។​​៣. ​ការពារការបំផ្លាញស្បែកណាមួយ៖ ​ពពួកផ្លែឈើវាផ្ទុកនូវ ការប្រឆាំងអ៊ុកស៊ីតកម្មខ្ពស់ ​ជាពិសេសប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី។​ ប្រសិនបើមាននូវរ៉ាឌីកាល់សេរីនៅក្នុងខ្លួន​ ទទួលទានទឹក ទទឹមជាប្រចាំវានឹងអាចប្រឆាំងបាននូវរ៉ាឌីកាល់សេរី ដែលនឹងបំផ្លាញកោសិកាយើងជាក់ជា​មិនខាន។​៤.​ អាចព្យាបាលភាពស្លេកស្លាំង៖ ការខ្វះនូវជាតិដែកធ្វើឱ្យមនុស្សទៅជាស្លេកស្លាំង ហេតុផល តែម្យ៉ាង ដោយសារតែផ្លែទទឹមនេះ វាសម្បូរទៅដោយជាតិដែកខ្ពស់ ដែលអាចបង្កើននូវគ្រាប់ឈាម អ្នក។​៥.​ ជួយដល់អ្នកដែលរលាកសន្លាក់៖  ផ្លែទទឹមនេះជួយទៅដល់ឆ្អឹងរបស់អ្នក ឱ្យរឹងមាំបានយូរ។​៦. ​ជួយការពារធ្មេញ៖ ​គ្រាន់តែផឹកទឹកទទឹមមួយកែវជាប្រចាំវាជួយការពារកុំឱ្យពុកឬខូចធ្មេញ។​៧. ​ជម្រុញដល់ការរំលាយអាហារ៖ ដល់ពេលអាហារ​ តែអ្នកមានអារម្មណ៍ថា មិនឃ្លានឬ ក៏ឆ្អែតនោះ ​ផ្លែទទឹមគឺជាជម្រើសដល់ល្អ ជាពិសេសសម្រាប់ក្មេងតែម្តង អ្នកអាចឱ្យភេសជ្ជះទៅគេ មួយកែវជាប្រចាំ ​បន្ទាប់ពីផឹកទឹកទទឹមទៅ ​កូនរបស់អ្នកនឹងមានអារម្មណ៍ថា​ ចង់ញុំាបាយ។​៨. ជួយដល់ការរំលាយអាហារ៖ ប្រសិនបើអ្នកមានបញ្ហា នៅពេលដែលអាហារចូលទៅវាមិន រំលាយ អ្នកគួរតែទទួលទាន ផ្លែឈើឱ្យបានទៀងទាត់ជាការល្អ។ វាមាននូវជាតិអង់ស៊ីមផ្សេងៗ  ដែលជួយដល់អ្នក ដែលចង់ក្អួតចង្អោរ ដោយសារតែការរំលាយអាហារមិនបានល្អនោះ។៩. ​ការបញ្ឈប់នូវបញ្ហារាករូស៖ ​សម្រាប់អ្នកដែលឩស្សាហ៍រាករូស ​គ្រាន់តែទទួលទានផ្លែទទឹម វានឹងបញ្ឈប់នូវជំងឺរាករូសជាមិនខាន។​១០. ​ការពារនូវជំងឺបាត់បង់ការចងចាំ៖ ផ្លែទទឹមនេះ​ ត្រូវបានគេនិយាយថា​ វាក៏អាចជួយទៅ ​ដល់អ្នកដែលងាយភ្លេច​  អ្នកគ្រាន់តែទទួលទាន ផ្លែទទឹមឱ្យបានច្រើន​ នោះនឹងជួយអ្នកបានជាក់ជា មិនខាន។​១១. ​ជួយឱ្យសម្ពាធឈាមដើរស្រួល៖​ សម្រាប់អ្នកដែល ដែលមានសម្ពាធឈាមឡើងខ្ពស់ ​ទទួលទានផ្លែទទឹម ​ឬភេសជ្ជះទឹកទទឹមជាប្រចាំ ​នឹងកាត់បន្ថយនូវការឡើងចុះសម្ពាធឈាមផងដែរ។​១២. ​ជម្រុញសុខភាពទៅលើសរសៃអាទែ៖ ​នៅពេលដែលអ្នកផឹកឬទទួលទានផ្លែទទឹម​  ធ្វើឱ្យ ជម្រះនូវពពួកបាក់តេរីដែលស្អិតជាប់នៅក្នុងសរសៃអាទែ ។​១៣.​ជាភ្នាក់ងារប្រយុទ្ធទៅនឹងជំងឺសរសៃឈាមបេះដូង៖ទទឹមវាមានឥទ្ធិពលដែលអាចបញ្ចុះនូវ​ សម្ពាធឈាម ​វាអាចទៅរួចផងដែរ នៅក្នុងការចៀសបាននូវជំងឺបេះដូង ​នៅពេលដែលអ្នកកាន់តែ ​ទទួលទានវាច្រើនឡើងៗ​ ក្នុងនោះវាផ្ទុកនូវសារធាតុកប្រឆាំងទៅនឹងអុកស៊ីតកម្ម ​ដែលជួយធ្វើឱ្យបេះ ដូងមានសុខភាពល្អ។​១៤.. ​ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ ​ផ្នែកមួយនៃជំងឺមហារីកបេះដូង ​ផ្លែទទឹមវាអាច បញ្ចុះនូវ ពពួកអាក្រក់ទាំងឡាយណាដែលវិវត្តន៍ទៅរកជំងឺមហារីក ​ដោយសារតែផ្លែទទឹមនេះវាផ្ទុកនូវ ពពួក វីតាមីនអា(A), វីតាមីន(C) ,​ រួមទាំងជាតិដែកនិងពពួកដែលប្រឆាំងទៅនឹងអុកស៊ីតកម្ម​ជាច្រើនទៀត។​១៥. ​មានតួនាទីត្រួតពិនិត្យទម្ងន់៖ ​នេះជាហេតុផលដ៏ល្អបំផុត ​ហេតុអីបានជាមនុស្សចូលចិត្ត ​ទទួលទាននូវពពួកផ្លែឈើច្រើន ​ ដោយសារតែវាមានផលប្រយោជន៍​ ប្រសិនបើអ្នកព្យាយាមនូវការ សង្កេតនូវទម្ងន់របស់អ្នក ​នោះអ្នកនឹងដឹងថា ​ចុះទម្ងន់ដោយមិនដឹងខ្លួនជាក់ជាមិនខាន​ព្រោះតែទម្លាប់ ទទួលទានផ្លែទទឹមជាប្រចាំនោះ។ ​ជាចុងក្រោយ ​ដើម្បីទទួលបាននូវ សុខភាពល្អ​ត្រូវតែទម្លាប់ទទួលទាននូវផ្លែឈើឱ្យបានច្រើន ​ជាពិសេសផ្លែទទឹម ​ព្រោះថាវាផ្តល់នូវតម្លៃចំពោះសុខភាពច្រើនណាស់សម្រាប់មនុស្ស ៕ ​

គុណប្រយោជន៍ទាំង១៥យ៉ាងនៃផ្លែទទឹមអត្ថបទដោយ៖ កញ្ញា
ប្រភព៖ Health Digest