ស្ត្រី​ឃាតករ​​សារភាព​ថា ធ្លាប់​រួមរ័ក​ជាមួយ​សព

The Sun របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ ផ្សាយ​ថា នាង Juana ឃាតករ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក អាយុ​២៨​ឆ្នាំ មាន​រហស្ស​នាម​ថា ជា «​ចារនារី​» ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដាក់​ឃុំ​ក្នុង​រដ្ឋ Baja California នា​ភាគ​ខាងជើង​ប្រទេស​ម៉ិក​ស៊ិ​ក ។ នាង Juana ជា​សមាជិក​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​អតីតកាល​ឈ្មោះ Zetas បាន​សារភាព​ថា នាង​ធ្លាប់​យក​រាង​កាយ​របស់​ជន​រង​គ្រោះ​ដែល​កាត់​ក្បាល​មក​រួមរ័ក ដោយ​ប្រើ​គ្រប់​ផ្នែក​នៃ​អវយវៈ​របស់​ជន​រង​គ្រោះ សូ​ម្បី​តែ​ក្បាល​ដែល​ដាច់​ដើម្បី​បំពេញ​ចំណង់​ផ្លូវភេទ​របស់​ខ្លួន ។

នាង Juana កើត​នៅ​រដ្ឋ Hidalgo ភាគ​កណ្តាល​ប្រទេស​ម៉ិក​ស៊ិ​ក ជា​មនុស្ស​រឹងរូស​តាំងពី​នៅ​ក្មេង រស់នៅ​ដោយ​ប្រើ​គ្រឿងញៀន និង​ញៀន​ស្រា លុះ​អាយុ​បាន​១៥​ឆ្នាំ មានកូន​ជាមួយ​បុរស​ម្នាក់​មាន​អាយុ​ច្រើន​ជាង​នាង​ដល់​ទៅ​២០​ឆ្នាំ ។ ដើម្បី​ចិញ្ចឹម​កូន នាង Juana បាន​ធ្វើ​ជា​ស្រីពេស្យា​នៅ​តាម​ដងផ្លូវ ក្រោយមក​ក្លាយជា​ភ្នាក់ងារ​សម្ងាត់​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន គឺ​រង់ចាំ​ឃ្លាំមើល​ប៉ូលិស ដើម្បី​ផ្តល់​ដំណឹង​ដល់​ពួក​គេ ។ ពេល​ណា​រូប​នាង​ប្រព្រឹត្ត​ខុសឆ្គង ប្រធាន​ក្រុម​គ្រឿងញៀន​ចាប់ចង​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ដោយ​បញ្ចុក​នំ «Taco» ជា​អាហារ​មិ​ុ​ក​សិ​ុ​កមួយ​ប្រភេទ​ក្នុង​មួយ​ថ្ងៃមួយ​ចំណិត ដើម្បី​កុំឱ្យ​ស្លាប់ ។

ចំណុច​ផ្លាស់​ប្តូរ​ខ្សែជីវិត​របស់ Juana ស្ថិត​ត្រង់​ថា នាង​បានឃើញ​ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ​សម្លាប់​មនុស្ស​ដោយ​ប្រើ​ដំបង​វាយ​ក្បាល​រហូត​បែក ហើយ​នាង​មិន​ចង់​មាន​ចំណុច​បញ្ចប់​ដូច​មនុស្ស​ទាំងនោះ ទើប​ស្ម័គ្រចិត្ត​ស៊ីឈ្នួល​ក្រុម «Zetas» នោះ ។

នាង Juana ចាប់ផ្តើម​ចូល​ចិត្ត​មើល​ឈាម​មនុស្ស ព្រមទាំង​យក​ឈាម​ងូត ឬ​លាប​លើ​ដងខ្លួន​ទៀត​ផង ។ ក្រោយ​ពេល​សម្លាប់​មនុស្ស​រួច នាង Juana បាន​ផឹក​ឈាម​ដែល​នៅ​ក្តៅ ឧ​ណ្ណ​ៗ​។ រឿង​ក្តី​ដែល​នាង Juana បាន​បង្ក​កំពុង​រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ ៕