សាម​សុង​ទទួលបាន​ចំណាត់ថ្នាក់​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អា​ស៊ីក្នុង​ឆ្នាំ ២០១៦​ រយៈពេល​ប្រាំ​ឆ្នាំ​ជាប់​គ្នា​

សាម​សុង​ទទួលបាន​ចំណាត់ថ្នាក់​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អា​ស៊ីក្នុង​ឆ្នាំ ២០១៦​ រយៈពេល​ប្រាំ​ឆ្នាំ​ជាប់​គ្នា​



យោងតាម​លទ្ធផល​នៃ​ការ​ស្រង់​មតិ​អន​ទ្បា​ញ​ប្រចាំឆ្នាំ​របស់ ស្លាក​យីហោ​ទាំង​1000​ដ៏​កំពូល​ប្រចាំ​អាស៊ី ដែល​បានរៀបចំ​ទ្បើង​ដោយ​ការធ្វើ​យុទ្ធនាការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សហការ​ជាមួយ​ក្រុមហ៊ុន​ទីផ្សារ Nielsen ដ៏​ល្បីល្បាញ​មួយ បាន​បញ្ជាក់ថា ក្រុមហ៊ុន​សាម​សុង​ជាប់​ចំណាត់ថ្នាក់​ជា​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អាស៊ី​ក្នុង​ឆ្នាំ 2016 សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ។

ការដាក់​ចំណាត់ថ្នាក់​នេះ ផ្តោតលើ​ផលិតផល​ធំៗ​ទាំង 14 ប្រភេទ រួមមាន​ដូចជា​៖ គ្រឿងយន្ត ការលក់​រាយ សម្ភារៈ​ផ្ទះបាយ ចំណីអាហារ​និង​ភេសជ្ជៈ រួមទាំង​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ជាដើម​ដែល​ផ្អែកលើ​ការយល់​ឃើញ​របស់​អ្នកប្រើប្រាស់ និង​ផ្តល់នូវ​ការ​ស្ទាបស្ទង់​ដ៏​ច្បាស់លាស់​នៃ​ឈ្មោះ​ស្លាក​យីហោ​ដ៏​ល្បីល្បាញ​នៅ​ថ្ងៃ​នេះ​។

លោក ឆែ សុខ​ទ្បេ​ង ដែលជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន​សាម​សុង​ថៃ​អេ​ទ្បិ​ច​ត្រូ​និក​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍ថា ​៖ «​ខណៈ​ពេលដែល​ស្លាក​យីហោ​ក្រុមហ៊ុន​សាម​សុង​ឈានមុខ​គេ​ក្នុង​អាស៊ី យើង​នឹង​បន្តធ្វើ​ឲ្យ​ពិភពលោក​ពោរពេញ​ទៅដោយ​បច្ចេកវិទ្យា និង​ភាព​ច្នៃប្រឌិត​ទំនើប ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទ​ពិសោធន៍​ថ្មីៗ និង​ស្វែងរក​ឱកាស​ល្អៗ​តាមរយៈ​ផលិតផល និង​សេវាកម្ម​របស់​យើង​។​»

ដោយសារតែ​ភាព​ឈានមុខ​គេ​លើ​គំនិត​បង្កើត​ថ្មី ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​សាម​សុង វិនិយោគ 14 ពាន់​លាន​ដុល្លារ សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ ដើម្បី​ធានា​នូវ​ភាព​ច្នៃប្រឌិត​ដ៏​ទាន់សម័យ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សាម​សុង​នាំមុខគេ​ជានិច្ច​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ថ្មី​នៃ​ទូរស័ព្ទ​សាម​សុង Galaxy S7 និង S7 edge ដែលមាន​កាមេរ៉ា​ទូរស័ព្ទ​ដំបូង​បំផុត​ភ្ជាប់​មក​ជា​មួយ​បច្ចេកវិទ្យា Dual Pixel Sensor ដ៏​ទំនើប ដែល​អាច​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ថតរូប​ភាព​ហ្មត់​ច្បាស់​ល្អ​នៅ​កន្លែង​ងងឹត មិន​ធ្លាប់មាន​ពីមុនមក និង​ទូរទស្សន៍​សាម​សុង SUHD TV 2016 ដែល​ដំណើរការ​ឥត​ដែន​កំណត់ ផ្តល់​រូបភាព​បាន​ភ្លឺ​ច្បាស់​ល្អ​បំពាក់​ដោយ​បច្ចេកវិទ្យា Quantum dot display។

ការកត់សម្គាល់ និង​ការបំពេញ​តម្រូវការ​រ​បស់​អ្នកប្រើប្រាស់ គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់​ក្រុមហ៊ុន​សាម​សុង​។ ដោយ​ផ្តោតទៅលើ​ចំណុចខ្លាំង គុណ​តម្លៃ គោលដៅ​នៃ​ការច្នៃប្រឌិត គុណភាព និង​ការ​រចនា​។ ក្រុមហ៊ុន​សាម​សុង​នឹង​បន្ត​វិ​វ​ឌ្ឍ​ទៅមុខ​ជានិច្ច ដើម្បី​រក្សា​តំណែង​របស់ខ្លួន​ជា​ស្លាក​យីហោ​ដ៏​ល្អ​បំផុត​ប្រចាំ​អាស៊ី​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ https://news.samsung.com/global/samsung-electronics-claims-top-spot-as-best-brand-in-asia-in-2016-for-fifth-consecutive-year

សាម​សុង​ទទួលបាន​ចំណាត់ថ្នាក់​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អា​ស៊ីក្នុង​ឆ្នាំ ២០១៦​ រយៈពេល​ប្រាំ​ឆ្នាំ​ជាប់​គ្នា​ សាម​សុង​ទទួលបាន​ចំណាត់ថ្នាក់​ស្លាក​យីហោ​ល្អ​បំផុត​ប្រចាំ​អា​ស៊ីក្នុង​ឆ្នាំ ២០១៦​ រយៈពេល​ប្រាំ​ឆ្នាំ​ជាប់​គ្នា​